វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ខោស

នាម[ខោស]

រុក្ខជាតិមួយប្រភេទ ច្រើនដុះនៅព្រៃភ្នំ ដើមធំខ្ពស់ ស្លឹកស្រដៀងនឹងស្លឹកស្វាយ តែស្ដើងជាង, សាច់ខាងក្នុងនៃផ្លែវា គេអាចយកមកបុកលម្អិតជាម្សៅចម្អិនធ្វើជាអាហារបាន។

មើលអត្ថន័យ
វចនានុក្រម

ខ័ឌ្គ

នាម[ខាត់]

គ្រឿងសស្ត្រាមួយប្រភេទ ផ្លែមានមុខទាំងពីរខាង មានសណ្ឋានដូចផ្លែលំពែង ប៉ុន្តែធំវែងជាងផ្លែលំពែង ដងខ្លីច្រើនជាងដងលំពែង មានស្រោមសម្រាប់ស៊កសៀតចង្កេះបាន ដោយមានខ្សែចងស្រាក់ភ្ជាប់នឹងស្រោមនោះ; ខ្មែរហៅគ្រឿងសស្ត្រានេះ តាមសំនៀងសៀមថា ខ័ន (ព្រះខ័នឬព្រះខាន់) ព្រោះសៀមសរសេរ ខររគ៍ (អ.ថ. ខា៎ន់) ដោយបំប្លែងអំពីពាក្យសំស្ក្រឹតថា ខឌ្គ។ យើងហៅថា ព្រះខ័ន យូរណាស់ហើយ :

មើលអត្ថន័យ