វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

គណនីកម្ម

នាម[គៈ-ណៈ-នី-កាំ]

(ប.ព.) ការតាមដានសកម្មភាពអ្នកប្រើបណ្ដាញក្នុងអំឡុងពេលភ្ជាប់ រួមមានរយៈពេលនៃការប្រើ ចំនួនទិន្នន័យផ្លាស់ប្ដូរ និង សេវា។ល។

មើលអត្ថន័យ
វចនានុក្រម

គណនេយ្យករ

នាម[គៈ-ណៈ-នៃ-យៈ-ក]

បុគ្គលដែលមានគុណវុឌ្ឍិក្នុងការកត់ត្រានិងការរក្សាបញ្ជីចំណូលចំណាយ, ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់សវនកម្មនិងវិភាគគណនី និងការផ្ដល់យោបល់លើបញ្ញត្តិពន្ធនានានិងឱកាសវិនិយោគ។

មើលអត្ថន័យ
វចនានុក្រម

គណបក្ខ

នាម[គៈ-ណៈ-ប៉ាក់]

ពួក, ក្រុម, បន។ ពាក្យ "គណ" និង "បក្ខ" ទាំងពីរនេះមានន័យស្រដៀងគ្នាទេ, តែប្រើភ្ជាប់គ្នាដូច្នេះ គឺគ្រាន់តែបន្តពាក្យឱ្យបានវែងបន្តិច ដើម្បីងាយស្រួលក្នុងការអានប៉ុណ្ណោះ។

មើលអត្ថន័យ
វចនានុក្រម

គណបូរកៈ

នាម[គៈ-ណៈ-ប៉ូ-រ៉ៈ-កៈ]

សង្ឃឬភិក្ខុអ្នកមកជួយបំពេញ ឬជួយបង្គ្រប់ចំនួនសង្ឃ – សម្រាប់ធ្វើសង្ឃកម្មឱ្យត្រឹមត្រូវតាមវិន័យក្នុងព្រះពុទ្ធសាសនា។

មើលអត្ថន័យ
វចនានុក្រម

គណិតវិទ្យា

នាម[គៈ-ណិត-វិត-ទ្យា]

វិទ្យាសាស្ត្រខាងគណនា, វិទ្យាសាស្ត្រដែលសិក្សាអំពី នព្វន្ត ធរណីមាត្រ ពីជគណិត គណិតវិទ្យាវិភាគ គណិតវិទ្យាគណនាជាដើម ហើយសិក្សាអំពីបរិមាណ ទំហំលំដាប់ទម្រង់និងលក្ខណៈរបស់វាដោយប្រើប្រាស់ចំនួននិងនិម្មិតសញ្ញា។

មើលអត្ថន័យ
វចនានុក្រម

គណៈកម្មការ

នាម[គៈ-ណៈ-កាំ-ម៉ៈ-កា]

ជនមួយក្រុមឬក្រុមជំនុំដែលចាត់តាំងឡើង ដោយពិធីបោះឆ្នោតឬដោយការជ្រើសតាំង សម្រាប់ឱ្យពិនិត្យកិច្ចការណាមួយដាច់មុខដោយឡែក :

មើលអត្ថន័យ
វចនានុក្រម

គណៈប្រតិភូ

នាម[គៈ-ណៈ-ប្រៈ-តិ-ភូ]

ជនមួយក្រុម ឬ គណៈកម្មការមួយក្រុម ដែលគេចាត់ឱ្យជាតំណាងជាតិ, តំណាងប្រទេស ឬ តំណាងក្រុមណាមួយ ដើម្បីបំពេញកិច្ចការផ្សេងៗ ឯបរទេស ឬ ក្នុងប្រទេស។

មើលអត្ថន័យ