វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

គណ្ឋី

នាម[គ័ន-ឋី]

ឈ្មោះគម្ពីរពួកមួយ ខាងពុទ្ធសាសនា ជាគម្ពីរសម្ដែងសេចក្ដីអធិប្បាយបាលី មានលំនាំស្រដៀងនឹងគម្ពីរអដ្ឋកថា តែញែកសេចក្ដីពិស្ដារច្បាស់លាស់ជាងអដ្ឋកថា; គម្ពីរគណ្ឋីនេះមានច្រើនតែខាងប៉ែកវិន័យ។

មើលអត្ថន័យ
វចនានុក្រម

គតសញ្ញា

នាម[គៈ-តៈ-ស័ញ-ញ៉ា]

គ្រឿងសម្គាល់មួយបែបមានសណ្ឋានដូច្នេះ ">" មានន័យថា "ទៅជាឬកើតទៅជា" សម្រាប់ប្រើក្នុងការពន្យល់ប្រភពពាក្យជាសមាសនាមជាដើម ដែលកាត់បទញែកចេញឱ្យដាច់ដោយឡែកពីគ្នា ហើយរួមបញ្ចូលគ្នាទៅវិញ ដូចជា ជល + អាសយ > ជលាសយ ជាដើម។

មើលអត្ថន័យ