វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

គោឆ្កួត

នាម[គោ-ឆ្កួត]

ជំងឺឆ្លងកើតចំពោះគោ ដែលគេរកឃើញដំបូងនៅប្រទេសអង់គ្លេសក្នុងឆ្នាំ១៩៨៦។ ភ្នាក់ងារបង្កជំងឺនៅមិនទាន់ស្គាល់ច្បាស់ តែគេដឹងថាស្ថិតក្នុងប្រព័ន្ធសរសៃប្រសាទនិងភ្នែក :

មើលអត្ថន័យ
វចនានុក្រម

គោតម

នាម[គោ-តៈ-ម៉ៈ] ឬ [គោ-ដំ]

ព្រះនាមនៃព្រះសក្យមុនីសម្មាសម្ពុទ្ធ ព្រោះព្រះអង្គជាគោតមគោត្ត (ពូជវង្សនៃព្រះអាទិត្យដ៏ប្រសើរ)។ នាមរបស់អ្នកប្រាជ្ញច្រើនរូបពីក្នុងសម័យបុរាណ ក្នុងមជ្ឈិមប្រទេស។ នាមត្រកូលរបស់ជនពួកខ្លះ ក្នុងប្រទេសឥណ្ឌា សព្វថ្ងៃនេះ ដែលជាប់តមកពីក្នុងសម័យបុរាណ។

មើលអត្ថន័យ
វចនានុក្រម

គោត្រភូសង្ឃ

នាម[គោត-ត្រៈ-ភូ-សង់]

សង្ឃតវង្សត្រកូលគឺពួកអ្នកបួសក្នុងព្រះពុទ្ធសាសនា ដែលប្រព្រឹត្តឃ្លៀងឃ្លាតចាកធម៌វិន័យស្ទើរតែនឹងទាំងអស់ គ្រាន់តែមានភេទជាអ្នកបួសដោយឥតមានក្លែងក្លាយ ឬ រង្កៀសសង្ស័យឡើយប៉ុណ្ណោះឯង, ដោយហោចទៅ សូម្បីនៅត្រឹមតែយកសំពត់ជ្រលក់ពណ៌អម្ចត់មកចងនឹងកខ្លះ សៀតនឹងត្រចៀកខ្លះប៉ុណ្ណោះ ដោយមានការប្ដេជ្ញាសម្គាល់ខ្លួនថាជាអ្នកបួសដោយពិតឥតមានសង្ស័យ ព្រោះបានទទួលផ្នួសអំពីគ្រូអាចារ្យមក, យ៉ាងនេះហៅថា គោត្រភូសង្ឃ; លុះចំណេរកាលយូរអង្វែងឆ្ងាយៗទៅ ក្នុងអនាគតខាងមុខ សង្ឃពួកនេះនឹងកើតមានជាប្រាកដ។

មើលអត្ថន័យ