គោបាល
អ្នកចិញ្ចឹមគោ, អ្នករក្សាគោ, អ្នកឃ្វាលគោ, គង្វាលគោ :
ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។
ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ
អ្នកចិញ្ចឹមគោ, អ្នករក្សាគោ, អ្នកឃ្វាលគោ, គង្វាលគោ :
គោដែលមានពូជកើតក្នុងព្រៃ រស់នៅក្នុងព្រៃ (មានតែក្នុងខេត្តកំពង់ធំ), ជាគោមានមាឌធំៗ, ស្នែងមានរំពត់រមួល, សម្បុរខ្លួនខ្មៅរលើប, មានពពាលសត្រង់កជើងទាំង ៤(ហៅថា ចាំងជើង) ក្នុងសម័យបុរាណព្រេងនាយ, គេទាក់យកកូនឈ្មោលស្ទាវៗមកផ្សាំង លុះវាធំឡើង គេទុកវាជា បាក្រោល, កូនកាត់ពីបានោះ បើឈ្មោលមានមាឌធំៗ ស្រដៀងនឹងបាវា មានរំពត់ស្នែងដូចបាវាដែរ, គេហៅថា គោខ្មែរ កូនគោខ្មែរនេះ គេហៅ គោល្បាយ, លុះតពូជរៀងចុះមកគេក៏នៅតែហៅគោទាំងនោះថា គោខ្មែរៗ ជាប់រហូតមក, គោពូជផ្សេងអំពីពូជគោខ្មែរនោះ ដោយហេតុគេនាំយកពីប្រទេសសៀមមក, ហៅថា គោសៀម, ប៉ុន្តែក្នុងសម័យបច្ចុប្បន្ននេះ ឈ្មោះទាំងនោះក៏រលុបបាត់អស់ទៅហើយ នៅមានតែពាក្យថា គោៗ ប៉ុណ្ណោះឯង។ បាគោព្រៃនោះបើវារោទ៍រំពង ដែលហៅថា សូរមួយយោបំគោឧសភ ឮទៅដល់ទីណា មេគោទាំងឡាយក្នុងទីនោះ លុះសម្រាលកូនមក កូននោះក៏កាត់បានមកបាឧសភនោះដែរ។ ក្នុងរជ្ជកាលព្រេងនាយ ត្រូវ ឧកញ៉ាពហុលទេព (ចៅហ្វាយត្រួតត្រាខាងគោ) ហូតយកគោកូនកាត់ ក្នុងមួយក្រោល ត្រូវហូតយកមួយមកបញ្ចូលជា គោព្រះរាជទ្រព្យ ហៅថា ហូតភ្នែកបា ម្ចាស់ក្រោលត្រូវតែយល់ព្រមឱ្យដកហូត ព្រោះជាការចាំបាច់តាមមាត្រាច្បាប់ ក្រមពហុលទេព ...។
(ព.បុ.) គោស្ទាវ :
ប្រទីបមានឡត, មានប្រឆេះ, មានលំផូង; មានច្រើនបែប ច្រើនយ៉ាង រូបរាងសណ្ឋានផ្សេងៗគ្នា, សម្រាប់ប្រើកាន់ លើកដាក់បាន ហៅថា គោមដៃ; សម្រាប់ព្យួរ ហៅថា គោមព្យួរ ...។
ក្រឡាបួនជ្រុង ឬក្រឡាមានសណ្ឋានផ្សេងដែលមានលើខ្នងពស់ថ្លាន់។
ក្រឡាបួនជ្រុង ឬបួនជ្រុងព្នាយ ឬក្រឡាមានសណ្ឋានផ្សេងដែលមាននៅលើសាច់សំពត់ហូល។
គោមធ្វើដោយក្រដាសស្ដើង មានសណ្ឋានស្រដៀងនឹងជាលអម្រែក សម្រាប់អុជបង្ហោះទៅឯអាកាស។
ឈ្មោះគ្រឿងវណ្ណយុត្តិមួយយ៉ាង មានសណ្ឋានស្រដៀងនឹងកង្កាញ់ទឹកនោមគោ (៚) សម្រាប់ប្រើសរសេរ ដាក់ត្រង់កន្លែងបញ្ចប់សេចក្ដី ដែលចប់អស់ហើយត្រឹមប៉ុណ្ណោះ, ច្រើនប្រើក្នុងទីចប់ស្រេចនៃកាព្យ។ គ្រឿងវណ្ណយុត្តិនេះ អ្នកលង្កាទ្វីប ប្រើដាក់ត្រង់ទីចប់នៃគាថាបាលីមួយៗ សម្គាល់ជាខ្យល់សំឡេងរនរន្ថាន់ដូចកង្កាញ់រលក តាមទំនងបទ សរភញ្ញ ម្យ៉ាងដែលហៅថា តរង្គៈ; ប្រហែលជាពួកបុព្វបុរសរបស់យើងពីដើមប្រើបែបនេះតាមលង្កាទ្វីប សម្រាប់ដាក់ចំពោះតែត្រង់កន្លែងបញ្ចប់ពាក្យកាព្យឃ្លោង ជាគ្រឿងសម្គាល់សំឡេងរនទេដឹង? លុះយូរៗតមក ទោះបីពាក្យរាយ ក៏ប្រើវណ្ណយុត្តិនេះដែរ។
ឈ្មោះឈើតូចមួយប្រភេទ សម្រាប់ប្រើជាថ្នាំរំងាប់រោគ :
ឈ្មោះសត្វល្អិតពួកស្រគោមតែធំទ្រើសជាងស្រគោម មានជើងវែងៗ សម្បុរក្រហមពព្រុសខ្លះ ខ្មៅពព្រុសខ្លះ មានពុកមាត់សណ្ឋានស្នែង។
បាយអអាចម៍គោស្រស់ លាយដីដំបូកនិងចំបើងបូកជញ្ជាំងប្រដឹស, ច្រើនមានប្រើតែពីក្នុងសម័យបុរាណ ហៅថា បាយអគោម័យ។
គ្រឿងយន្តកសិកម្មមួយបែប ដែលអាចភ្ជួរ រាស់ ដឹកជញ្ជូនជាដើម :
ការរក្សាគោ, របរចិញ្ចឹមគោ :
ការរក្សាគោ, ការថែគោ, របរចិញ្ចឹមគោ។
សេចក្ដីលំអុត, លំអុតលំឱន, ឱនលំទោន, ដំណើរប្រតិបត្តិតាមសេចក្ដីកោតក្រែង, ដំណើរយកចិត្តទុកដាក់។
ដែលមានសូរសព្ទរងំ, ត្រូវចួន, ត្រូវចង្វាក់ ត្រូវបែបបទ គួរឱ្យរីករាយ, គួរចាប់ចិត្តស្រើបស្រាល, ស្រណោះ :
របៀបពាក្យដ៏ឧត្តម បន្ថែមតពីងារទៅទៀត ជាពាក្យសរសើរងារ, សម្រាប់ប្រើសរសេរចំពោះតែការចេញសំបុត្រដីកាធំៗ។
ពាក្យសរសើរបន្ថែមទៅលើនាម ដែលតែងតាំងឡើង ឬពាក្យសរសើរនាមឱ្យឧត្តមឡើង :