វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

គោរស

នាម[គោ-រស់]

រសកើតអំពីគោ គឺរសនៃទឹកដោះគោ; ក្នុងសម័យពីដើមសំដៅយកតែ ៥យ៉ាងគឺ ទឹកដោះស្រស់, ទឹកដោះថ្លា, ទឹកដោះខាប់, ទឹកដោះជូរ, ទឹកដោះជូរឡើងពពុះ ទាំង ៥នេះហៅថា បញ្ចគោរស។

មើលអត្ថន័យ
វចនានុក្រម

គោល

នាម[គោល]

ដុំថ្ម, ដុំដែក, ដុំ ឬ កំណាត់ឈើ, ឬក៏ដុំផ្ទាំងដែលរៀបឥដ្ឋ ទោះមានចារឹកអក្សរក្ដី មិនមានអក្សរក្ដី ដែលគេជីកដាំ ឬ បោះទុកជាគ្រឿងសម្គាល់ឱ្យដឹងព្រំប្រទល់ជាដើម :

មើលអត្ថន័យ
វចនានុក្រម

គោលជំហរ

នាម[គោល-ជំ-ហ៊]

សភាពនៃការយល់ព្រមឬការមិនយល់ព្រមខាងគំនិត ការពេញចិត្តឬការមិនពេញចិត្ត ដែលទាក់ទងនឹងវេទនារម្មណ៍និងអារម្មណ៍ ហើយដែលផ្ទុយទៅនឹងជំនឿ។ ជំនឿទាក់ទងនឹងហេតុការណ៍និងការគិត ចំណែកឯគោលជំហរវិញ ទាក់ទងនឹងការវាយតម្លៃនិងការឆ្លើយតបខាងវេទនារម្មណ៍ :

មើលអត្ថន័យ
វចនានុក្រម

គោលនយោបាយ

នាម[គោល-នៈ-យោ-បាយ]

បណ្ដុំគំនិត យុទ្ធសាស្ត្រ វិធានឬបន្ទាត់នយោបាយដែលបង្កើតឡើងដោយអង្គភាព គណបក្ស ឬរដ្ឋាភិបាលនៃប្រទេសណាមួយ ដើម្បីអនុវត្ត :

មើលអត្ថន័យ
វចនានុក្រម

គោលិកាក្រហម

នាម[គោ-លិ-កា-ក្រ-ហម]

ធាតុផ្សំម៉្យាងនៃឈាម មានពណ៌ក្រហមក្រមៅដែលមានមុខងារដឹកនាំអុកស៊ីសែន ពីសួតទៅកោសិកា រួចផ្ទុកកាបូនឌីអុកស៊ីដពីកោសិកាមកសួតវិញ :

មើលអត្ថន័យ