វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ចតុរង្គសន្និបាត

នាម[ចៈ-តុ-រ៉ង់-គៈ-សន់-និ-បាត]

ការប្រជុំ ឬ ការជួបជុំប្រកបដោយអង្គ ៤របស់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គ ដើម្បីទ្រង់សម្ដែងនូវឱវាទប្បាតិមោក្ខ។

មើលអត្ថន័យ
វចនានុក្រម

ចតុរាបាយ

នាម[ចៈ-តុ-រ៉ា-បាយ]

ភូមិ, ភព, ទីសម្រាប់សត្វ ដែលមានបាបបណ្ដាលឱ្យឃើញស្ដែងក្នុងកាលជិតស្លាប់ ទៅចាប់កំណើតនៅរងទុក្ខ, មាន ៤យ៉ាងគឺ នរក, ប្រេត, អសុរកាយ, តិរច្ឆាន។

មើលអត្ថន័យ
វចនានុក្រម

ចតុរារិយសច្ច

នាម[ចៈ-តុ-រ៉ា-រ៉ិ-យៈ-ស័ច]

សេចក្ដីពិតសម្រាប់លោកជាអរិយបុគ្គល ឃើញជាក់ច្បាស់ដោយលោកុត្តរប្បញ្ញាឥតមានល្អៀង, មាន ៤យ៉ាងគឺ ទុក្ខ សេចក្ដីលំបាកកាយមិនសប្បាយចិត្ត, សមុទយ កំណើតនៃទុក្ខ, និរោធ ទីរលត់ទុក្ខ, មគ្គ ផ្លូវធម៌ជាគន្លងឧបាយឱ្យរលត់ទុក្ខ។

មើលអត្ថន័យ
វចនានុក្រម

ចតុលោកបាល

នាម[ចៈ-តុ-លោ-កៈ-បាល]

ស្ដេចទេវតា ៤អង្គ ជាធំក្នុងចាតុម្មហារាជិកាសួគ៌ ជាអ្នករក្សាលោក គឺព្រះបាទ ធតរដ្ឋ រក្សាទិសខាងកើត, ព្រះបាទ វិរុឡ្ហកៈ រក្សាទិសខាងត្បូង, ព្រះបាទ វិរូបក្ខៈ រក្សាទិសខាងលិច, ព្រះបាទ កុវេរៈ (វេស្សវណ) រក្សាទិសខាងជើង។ សរសេរតាម សំ.បា. ក៏បាន, ប៉ុន្តែផ្ទុយពីទម្លាប់ប្រើរៀងមក។

មើលអត្ថន័យ