វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ចត្រង្គ

នាម[ច័ត-ត្រង់] ឬ [ចៈ-ត្រង់]

ឈ្មោះល្បែងមួយយ៉ាង មានកូន ៣២សម្រាប់លេងដើរលើក្ដារបួនជ្រុងមានក្រឡា ៦៤; បណ្ដាកូនទាំង ៣២នោះមានកូន ២ហៅថា ខុន ទុកជាស្ដេចទ្រង់រាជ្យ, មានកូន ២ហៅថា នាង ទុកជាព្រះអគ្គមហេសី, មានកូន ៤ហៅថា គោល ទុកជាសេនាបតី ឬ មេទ័ព, មានកូន ៤ហៅថា សេះ, មានកូន ៤ហៅថា ទូក, មានកូន ១៦ហៅថា ត្រី ទុកជាសេនាទាហានរេហ៍ពលរៀបជារបៀបសេនាកងទ័ពមានអង្គ ៤ជាល្បែងសម្រាប់លេងឱ្យឈ្លាសវៃក្នុងកលឧបាយរបស់អ្នកចម្បាំងក្នុងសម័យបុរាណ :

មើលអត្ថន័យ
វចនានុក្រម

ចន្ទគតិកាល

នាម[ច័ន-ទៈ-គៈ-តិ-កាល] ឬ [ច័ន-គៈ-តិ-កាល]

កាលរដូវដែលកំណត់តាមដំណើរព្រះចន្ទក្នុងឆ្នាំមួយៗ ចែកជារដូវមាន ៣គឺ ហេមន្តៈ រដូវរងា មាន ៤ខែ រាប់តាំងពីថ្ងៃ ១រោច ខែកត្តិក ទៅដល់ថ្ងៃពេញបូណ៌មីខែផល្គុន; គិម្ហៈ រដូវក្ដៅមាន ៤ខែ រាប់ពីថ្ងៃ ១រោចខែផល្គុន ទៅដល់ថ្ងៃពេញបូណ៌មីខែអាសាឍ; វស្សានៈ រដូវភ្លៀងមាន ៤ខែ រាប់ពីថ្ងៃ ១រោចខែអាសាឍ ទៅដល់ថ្ងៃពេញបូណ៌មីខែកត្តិក; រួមទាំងបីរដូវ ជា ១២ខែ ត្រូវជា ១ឆ្នាំ, តែបើឆ្នាំ ដែលមានអធិកមាសលើក ខែអាសាឍ ២ដង នោះ ត្រង់គិម្ហៈរដូវមាន ៥ខែ គឺរាប់ពីត្រឹមថ្ងៃ ១រោចខែផល្គុន ទៅដល់ថ្ងៃពេញបូណ៌មីខែទុតិយាសាឍ, ឆ្នាំនោះមាន ១៣ខែ, ហៅថា ឆ្នាំមានអធិកមាស។ បើឆ្នាំមានអធិកវារៈ ត្រង់ខែជេស្ឋត្រូវមាន ៣០ថ្ងៃ ខុសពីធម្មតា។

មើលអត្ថន័យ
វចនានុក្រម

ចន្ទល់ភ្នំ

នាម[ចន់-ទល់-ភ្នំ]

រុក្ខជាតិម្យ៉ាងដែលដុះនៅក្នុងទឹក ឬដីសើម, មានដើមទោលមានស្លឹកពណ៌បៃតង តូចស្តើង មូល ហើយឆែកជាបីឬជាបួន អាចយកមកធ្វើជាបន្លែ ឬជាឱសថព្យាបាលជំងឺផ្សេងៗបាន :

មើលអត្ថន័យ