វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ជលធារសាស្ត្រ

នាម[ជៈ-លៈ-ធា-រៈ-សាស] ឬ [ជល់-លៈ-ធា-សាស]

ផ្នែកមួយនៃភូមិវិទ្យាដែលសិក្សាអំពីប្រព័ន្ធឬរបាយផ្លូវទឹក (មហាសមុទ្រ សមុទ្រ បឹង ទន្លេ ស្ទឹង...) នៃតំបន់មួយ រួមមានវិសាលភាព ប្រភព បណ្ដោយ ភ្នែន និងសណ្ឋានផ្លូវទឹកនោះ។

មើលអត្ថន័យ
វចនានុក្រម

ជលភូគព្ភវិទ្យា

នាម[ជល់-ភូ-គប់-វិត-ទ្យា] ឬ [ជៈ-លៈ-ភូ-គប់-ភៈ-វិត-ទ្យា]

ផ្នែកនៃភូគព្ភសាស្ត្រដែលសិក្សាអំពីទំនាក់ទំនងរវាងទឹកនិងរចនាសម្ព័ន្ធរូបវន្តនៅលើផ្ទៃខាងលើនិងនៅខាងក្នុងរបស់ផែនដី។

មើលអត្ថន័យ
វចនានុក្រម

ជលវិទ្យា

នាម[ជៈ-លៈ-វិត-ទ្យា]

វិទ្យានិយាយអំពីទឹកឱ្យដឹងថា តើទឹកនោះមានអាការៈដូចម្ដេចខ្លះ។ វិទ្យាសាស្ត្រដែលសិក្សាអំពីទឹកនៃផែនដី (ទឹកសាបនិងទឹកប្រៃ) រួមបញ្ចូលទាំងវដ្ដទឹក លក្ខណៈរូបនិងលក្ខណៈគីមីរបស់ទឹក ទំនាក់ទំនងជាមួយនឹងធនធានទឹក បរិយាកាស រំហួត កំណកអាកាស លំហូរទឹក និងទឹកក្រោមដី។

មើលអត្ថន័យ