វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ជ្រៃ

នាម[ជ្រៃ]

ឈ្មោះឈើមានជ័រ ពួកពោធិ៍, ពួកល្វា, មានពួររយីករយាកឬព័ទ្ធព័ន្ធ; ជ្រៃមានច្រើនយ៉ាងគឺ ជ្រៃពោធិ៍, ជ្រៃក្រឹម, ជ្រៃលៀប, ជ្រៃត្រាង, ជ្រៃវល្លិ ...។

មើលអត្ថន័យ
វចនានុក្រម

ជ្វា

នាម[ជ្វា]

ឈ្មោះកោះមួយជាប្រទេសរាប់បញ្ចូលក្នុងភាគផែនដីអាស៊ី។ ពួកមនុស្សអ្នកប្រទេសនោះក៏ហៅ ជ្វា ដែរ, មានឆ្លងមកនៅក្នុងកម្ពុជរដ្ឋតាំងពីយូរហើយ ជាប់ជាពូជវង្សដរាបមកដល់សព្វថ្ងៃនេះ, តែភាសាសម្ដីក្លាយឃ្លាតអំពីភាសារបស់ពួកជ្វាដែលនៅក្នុងប្រទេស។ របស់និងដំណាំជាដើមដែលដោយជាប់មកអំពីប្រទេសជ្វានោះក៏មានឈ្មោះហៅជាប់ពាក្យថា ជ្វាៗ ក្នុងកម្ពុជប្រទេសយើងជាច្រើន ដូចជា ចេកជ្វា, ដឹងជ្វា, ដំឡូងជ្វា, ស្គរជ្វា, ស្លាជ្វា ជាដើម។

មើលអត្ថន័យ