ឈ
តួព្យញ្ជនៈទី៩នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី៤ក្នុងវគ្គទី២។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [cʰ] ជាព្យញ្ជនៈក្រអូម ខ្យល់មាត់ សូរស្ទះ ធនិត អឃោសៈ។
ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។
ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ
តួព្យញ្ជនៈទី៩នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី៤ក្នុងវគ្គទី២។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [cʰ] ជាព្យញ្ជនៈក្រអូម ខ្យល់មាត់ សូរស្ទះ ធនិត អឃោសៈ។
ពោលពាក្យ ឈប នេះដោយបង្អូសវែង ក្លាយមកអំពីពាក្យ ឈប់ ជាពាក្យស្រែកបញ្ឈប់បសុសត្វ មានគោជាដើម ឱ្យឈប់ ឱ្យបង្អង់ តាមសញ្ញាដែលបានបង្ហាត់ ដែលធ្លាប់ប្រើប្រាស់មក, ដោយសេចក្ដីបង្គាប់ថា ឯងចូរឈប់! ឬថា ចូរឈប់។
បង្អង់នៅស្ងៀម, លើកលែងធ្វើ; លែងប្រព្រឹត្ត :
ឆ្ពោះមុខរកគ្នា, ឈ្ងោក ឬសម្លឹងឆ្ពោះទៅរកអ្វីមួយ :
ឋិតពេញជំហរ ជើងជាន់ត្រង់, ជាឈ្មោះឥរិយាបថមួយ ក្នុងឥរិយាបថទាំង ៤គឺ ដើរ, ឈរ, អង្គុយ, ដេក។
បោះទីតាំង ស្ថិតនៅ ឬគ្រប់គ្រងតំបន់ណាមួយ :
ដាក់ឈ្មោះជាបេក្ខជនឱ្យគេជ្រើសរើស :
លើកជើងដើរ, យាសជើងបោះជំហានទៅ :
(ម.ព. ឈាន) បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ។
ការដុតសាកសព; ពាក្យនេះសម្រាប់ប្រើជាសាធារណៈ មិនចំពោះបុគ្គល។ មានន័យឱ្យប្រើតាមលំដាប់ជនខ្ពស់, កណ្ដាល, ទាប ដូច្នេះគឺ សម្រាប់ព្រះបរមសពនៃក្សត្រទ្រង់រាជ្យ សម្ដេចព្រះវររាជជននី, សម្ដេចព្រះអគ្គមហេសី, ព្រះសពសម្ដេចព្រះមហាសង្ឃរាជ, ព្រះអង្គម្ចាស់, អ្នកអង្គម្ចាស់ ហៅថា ថ្វាយព្រះភ្លើង; សម្រាប់សេនាបតីនិងមន្ត្រីទាំងពួងឬរាស្ត្រប្រជាអ្នកមានកេរ្តិ៍ឈ្មោះហៅថា រំលាយសព; សម្រាប់បព្វជិតទាំងពួង ហៅថា បូជា ឬ បូជាសព; សម្រាប់រាស្ត្រប្រជាទាំងពួង ហៅថា រំលាយរូប ឬ ធ្វើឈាបនកិច្ច; សម្រាប់ជនថោកថយ ហៅថា ដុត ឬ ដុតខ្មោច។
ទីសម្រាប់ធ្វើឈាបនកិច្ច, កន្លែងរំលាយសព :
អាការៈរាវ (ធាតុទឹក) សម្បុរក្រហម ជ្រួតជ្រាបសព្វសរសៃក្នុងសព៌ាង្គកាយ។
(ព.ប្រ.) ដែលមានចិត្តអាក្រក់ ក្បត់ ទុយ៌ស :
លោហិតហូរចេញពីច្រមុះដោយសារប៉ះទង្គិចនឹងអ្វីមួយ គេវាយ ឬដោយអាការៈនៃជំងឺ :
ពាក្យប្រើសម្គាល់សម្បុរស្បែកឬឈាម, សាច់ឈាម :
ដែលខ្ចីគំនិតធ្វើអ្វីៗមិនគិតត្រូវខុស, ព្រហើនកោងកាច, ឈ្លានពាន ឥតមានសេចក្ដីគោរព, លុះក្នុងសន្ទុះចិត្ត :
ដែលរង្វើល, មួយៗ, ល្បោះៗ, មួយដងមួយកាល :
ឈ្មោះគ្រឿងភ្លេងមួយប្រភេទក្នុងវង់ភ្លេងខ្សែ :