វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

កាច់សង្រែក

នាម[កាច់-សង់-រ៉ែក]

ឈ្មោះល្បែងក្មេងលេងគ្នាពីរនាក់ ឈរឬអង្គុយឈមមុខ ហើយចាប់ដៃគ្នាទៅវិញទៅមក ធ្វើដៃនោះឱ្យមានសណ្ឋានដូចគូទសង្រែកហើយយោគទៅយោគមក ហៅ លេងកាច់សង្រែក។

មើលអត្ថន័យ
វចនានុក្រម

កាដ្រង់

នាម[កា-ដ្រង់]

(គណិត.) ផ្នែកខាងក្នុងនៃរង្វង់ណាមួយដែលខណ្ឌដោយកាំពីរកែងគ្នា និង ធ្នូដែលឈមនឹងមុំ ៩០អង្សាឬជាផ្នែកណាមួយក្នុងចំណោមផ្នែកទាំងបួននៅក្នុងប្លង់កូអ័រដោណេដែលបានចែកដោយអ័ក្សកូអ័រដោណេ។

មើលអត្ថន័យ
វចនានុក្រម

កាឌីណាល់

នាម[កា-ឌី-ណាល់]

(គណិត.) ចំនួនធាតុនៅក្នុងសំណុំណាមួយដែលមានធាតុជាលេខឬអក្សរខុសគ្នា។ បើ A ជាសំណុំមួយនោះ កាឌីណាល់នៃ A តាងដោយនិមិត្តសញ្ញាបីយ៉ាង : |A| n (A)ឬCard (A) :

មើលអត្ថន័យ
វចនានុក្រម

កាតាក

នាម[កា-តាក]

បាយហាល, បាយក្រៀម សម្រាប់ទុកបរិភោគក្នុងគ្រាអំណត់ ឬក្នុងគ្រាមានដំណើរឆ្ងាយដាច់ពីភូមិលំនៅ; ពាក្យនេះក្លាយមកពីពាក្យសៀម លាវ ថា "ខាវតាក ប្រែថា បាយហាល។

មើលអត្ថន័យ