វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

តាជី

នាម[តា-ជី]

បុរសដែលកោរសក់ ស្លៀកដណ្ដប់សំពត់ស ឬសំពត់លឿង កាន់សីល ១០តែមិនមែនបួសជាសាមណេរទេ។ សូម្បីបុរសជាចាស់ព្រឹទ្ធាចារ្យឯទៀតក្រៅពីនោះ ពាក្យបុរាណក៏ហៅដោយគោរពថា តាជី បានដែរ។

មើលអត្ថន័យ
វចនានុក្រម

តាណី

នាម[តា-ណី]

ពួកមនុស្សជាតិជ្វា នៅក្នុងប្រទេសប៉័ត្តាណី ឬ ប៉័ត្តានី។ អ្វីមួយដែលជាប់ដោយពូជមក ឬមានមកអំពីប្រទេសនោះក៏ហៅ តាណី ដែរ ដូចយ៉ាង ចេកជ្វាតាណី, ប្រេងតាណី ជាដើម។

មើលអត្ថន័យ
វចនានុក្រម

តាន

នាម[តាន]

ឈ្មោះរោគមួយប្រភេទ ច្រើនកើតត្រង់បាតដៃ បាតជើងមនុស្ស បណ្ដាលឱ្យស្បែកដៃជើងឡើងក្រាស់ពុកផុយៗ កើតក្នុងកាលដែលមានជំងឺធ្ងន់ ដោយខានងូតទឹកយូរ :

មើលអត្ថន័យ