វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ត្រកួត

នាម[ត្រ-កួត]

ឧរង្គសត្វ (សត្វល្មូន) មួយប្រភេទមានសណ្ឋានរូបរាងដូចទន្សង រស់នៅក្នុងព្រៃធំស៊ីបាណកសត្វជាអាហារ។ សន្តានសត្វថ្លែន, បង្កួយ, ជាស, ទន្សង, ក្រពើ, ជីងចក់, តុកកែ។

មើលអត្ថន័យ
វចនានុក្រម

ត្រកៀតប៉ោង

នាម[ត្រ-កៀត-ប៉ោង]

ឈ្មោះស្មៅទឹកពួកត្រកៀត បែបភាពដូចត្រកៀត ប៉ុន្តែកាលដែលនៅតូច មានពកផ្ដួចជាប្លោកប៉ោងឡើង តទៅទើបបែកចេញជាពន្លកជាស្លឹក ព្រោះហេតុនោះទើបហៅថា ត្រកៀតប៉ោង; ត្រកៀតនេះមានប្រយោជន៍ច្រើនយ៉ាងណាស់ គឺផ្កាមានជនខ្លះ គេប្រើជាអន្លក់, ធាងគេប្រើជាបន្លែក៏បាន; ធាងនិងស្លឹកស្រស់គេប្រើជាចំណីឱ្យគោ, ក្របីស៊ី; ធាងបើកាត់ហាលថ្ងៃឱ្យស្ងួតហើយប្រើការបានច្រើនប្រភេទ គឺវេញខ្សែចំណង, ខ្សែចែវ, ធ្វើអង្រឹង, ធ្វើកន្ទេល, ធ្វើសំពៀត។ល។

មើលអត្ថន័យ