វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ត្រចៀកកាំ

នាម[ត្រ-ចៀក-កាំ]

ឈ្មោះសត្វស្លាបតូចមួយប្រភេទ សម្បុរខ្មៅ ច្រើននៅតែនឹងទីតំបន់ដែលមានខ្យល់អាកាសត្រជាក់ស្រួល; នៅភ្នំ នៅគុហាមាត់សមុទ្រ ដោយកន្លែងផ្សេងៗ សត្វត្រចៀកកាំតាំងជាលំនៅធ្វើសម្បុកពង, សម្បុកនោះហៅតាមពាក្យសៀមថា រ៉័ងណុក "សម្បុកសត្វស្លាប", ខ្មែរយើងច្រើនហៅក្លាយថា នាងនក់ ក៏មាន, ជាវត្ថុមានតម្លៃប្រើជាគ្រឿងត្រជាក់, ជាថ្នាំត្រជាក់។

មើលអត្ថន័យ
វចនានុក្រម

ត្រចៀកខៀវ

នាម[ត្រ-ចៀក-ខៀវ]

ជំងឺឆ្លងបង្កដោយវីរុសអាទែវីរុស ស្ថិតក្នុងសន្តានអាទែរីវីរីដេ កើតចំពោះជ្រូក ជាពិសេសមេជ្រូក មេជ្រូកផើម និងកូនជ្រូក :

មើលអត្ថន័យ
វចនានុក្រម

ត្រដក់

នាម[ត្រ-ដក់]

ឈ្មោះសត្វស្លាបពួករនាល តែមានរូបសណ្ឋានធំខ្ពស់ចង្គ្រោងជាងរនាល មានសម្បុរប្រផេះ ចំពុះធំវែង, កវែង ខាងក្រោមមានសណ្ឋានស្រដៀងនឹងថង់ គេច្រើនហៅថា យាម, ក្បាលរលីងកណ្ដាល, មានមច្ឆជាតិជាចំណី។ មានមួយប្រភេទផ្សេងទៀតហៅ ត្រដក់គម្រង់ ស៊ីគម្រង់សាកសពផ្សេងៗ។

មើលអត្ថន័យ