វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ត្របែកព្រៃ

នាម[ត្រ-បែក-ព្រៃ]

ឈ្មោះឈើមួយប្រភេទ មានផ្កាសម្បុរស្រគាំលាយស្វាយនិងក្រហម ដើមចាប់ច្រឡំគ្នានឹងស្រឡៅ ប៉ុន្តែតូចៗជាងស្រឡៅដើមច្រើនតែវៀច។

មើលអត្ថន័យ
វចនានុក្រម

ត្រប់

នាម[ត្រប់]

ឈ្មោះដំណាំមានផ្លែបរិភោគជាបន្លែ ឬអន្លក់, ត្រប់មានច្រើនប្រភេទគឺ ត្រប់ក្រាមរមាស, ត្រប់វែង, ត្រប់សំបកស្រួយ, ត្រប់ពុតលំញង ជាដើម; ជាបន្លែ មានប្រយោជន៍យ៉ាងសំខាន់ដល់ការចិញ្ចឹមជីវិតរបស់មនុស្ស។

មើលអត្ថន័យ
វចនានុក្រម

ត្រពាំងពាយ

នាម[ត្រ-ពាំង-ពាយ]

ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេអ្នកច្រៀងចាប់ផ្ដើម រាយទំនុករាល់សង្កាត់ថា ត្រពាំងពាយអើយ (អ្ហើយ) ..., ទើបគេរាយទំនុកតៗទៅទៀតតាមយោបល់របស់គេ; ត្រពាំងពាយនេះជាបទភ្លេងរាយរងរបស់ខ្មែរ ពុំមែនជាបទភ្លេងធំទេ។

មើលអត្ថន័យ