វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ត្រាំ

នាម[ត្រាំ]

រយៈផ្លូវល្មមឱ្យសត្វពាហនៈ ត្រាំទឹក, ផឹកទឹកបាន គឺដំណាក់ពីមួយទៅមួយដែលមានចម្ងាយផ្លូវដល់មកត្រង់នោះត្រូវតែដាក់រទេះ, បញ្ឈប់ដំរីបង្អង់សម្រាកសិន ដើម្បីកុំឱ្យហួសកម្លាំងសត្វពាហនៈ ដូចជាត្រាំចាស់ពីដើមដែលមានឈ្មោះជាប់មកដល់សព្វថ្ងៃនេះថា ត្រាំខ្នារ, ត្រាំត្បាល់, ត្រាំកក់, ត្រាំសសរ ជាដើម។

មើលអត្ថន័យ
វចនានុក្រម

ត្រីនេត្រ

គុណនាម, នាម[ត្រី-នេត]

ដែលមានភ្នែក ៣, គឺ មំសចក្ខុ ភ្នែកសាច់ គឺភ្នែកមែនទែន, បញ្ញាចក្ខុ ភ្នែកគឺប្រាជ្ញា (ប្រាជ្ញាទុកដូចជាភ្នែក), ធម្មចក្ខុ ភ្នែកគឺអរិយមគ្គ; លោកអ្នកមានភ្នែកទាំង ៣នេះ ហៅថា ត្រីនេត្រ។

មើលអត្ថន័យ