វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ត្រីមុខ

នាម[ត្រី-មុក]

ប្រធាន, ប្រមុខ, អ្នកនាំមុខ, មនុស្សបានការ, អ្នកដែលគេយកជាមុខមាត់ : ពាក្យនេះទំនងជាជាប់ទាក់ទងមកពីកូនចត្រង្គមួយប្រភេទហៅថា ត្រី ដែលគេត្រូវតម្រៀបនៅជួរ មុខ ទេដឹង? ព្រោះត្រីទាំងនោះ គេទុកជាសេនាទាហានអង់អាចសម្រាប់ការពារ ខុន (ស្ដេច) ហើយអ្នកលេងល្បែងនេះគេតែងចាប់កាន់រុញដើរជាដំបូងមុនកូនចត្រង្គឯទៀតៗ :

មើលអត្ថន័យ
វចនានុក្រម

ត្រីមូរតិ

នាម[ត្រី-មូ-រៈ-តិ]

ត្រីមូរ្តិ, បញ្ញត្តិមួយដែលគេប្រើនៅក្នុងសាសនាហិណ្ឌូ សំដៅទៅលើអាទិទេពបីអង្គ គឺព្រះព្រហ្ម (អ្នកបង្កើតលោក) ព្រះវិស្ណុឬព្រះនារាយណ៍ (អ្នកការពារនិងថែរក្សាលោក) និងព្រះសិវៈឬព្រះឥសូរ (អ្នកបំផ្លាញឬបង្កើតលោកឡើងវិញ) ហើយត្រូវបានគេធ្វើបដិរូបកម្មជាប្រជុំអាទិទេព។

មើលអត្ថន័យ
វចនានុក្រម

ត្រីវិស័យ

នាម[ត្រី-វិ-សៃ]

ប្រដាប់មួយប្រភេទ រង្វង់មុខស្រដៀងនឹងនាឡិកា មានទ្រនិចវិលចង្អុលទៅទិសខាងជើងជានិច្ចសម្រាប់អ្នកដំណើរប្រើមើលកុំឱ្យវង្វេងច្រឡំទិស :

មើលអត្ថន័យ
វចនានុក្រម

ត្រីសព្ទ

នាម[ត្រី-ស័ប]

ខ្មែរយើងប្រើជាឈ្មោះគ្រឿងវណ្ណយុត្តិ (៊) នេះ សម្រាប់ប្រើដាក់លើអក្សរ ៤តួ គឺ ប, ស, ហ, អ, ឱ្យមានសំឡេងធំជា ប៊, ស៊, ហ៊, អ៊ ដូចពាក្យថា ត្បូងប៊ុត, ស៊ងស្លា, ឮស៊ាន, ស៊ុនសម្ដី; មិនហ៊ានទៅ, ចូលហ៊ុន, ស្រែកហ៊ោ, ដំណើរអ៊ីកអ៊ាក, ក្រួចអ៊ឺត, អ៊ុះអ៊ះ ជាដើម; ប៉ុន្តែតួ "ស" កាលណាបើមានស្រៈ ឥ ឬ ឦ នៅពីខាងលើ នឹងផ្លាស់រូបត្រីសព្ទ (៊) នេះចេញដូចយ៉ាង ស៊ីបាយ ដូច្នេះជាដើមវិញក៏បាន។

មើលអត្ថន័យ
វចនានុក្រម

ត្រីសូល៍

គុណនាម[ត្រី-សូ]

ដែលមានមុខ ៣, ដែលមានកំពូល ៣, ត្រីសូល៍គាងឃ្វាយ ឬ ត្រីសូរគាងឃ្វាយ (សរសេរជា ត្រីសូល៍ (ត្រីសូ) យ៉ាងនេះជិតនឹងពាក្យដើមជាង ត្រីសូរ)។

មើលអត្ថន័យ
វចនានុក្រម

ត្រីអង្គ

នាម[ត្រី-អង់]

បញ្ញត្តិមួយស្ដីពីអាទិទេពនៅក្នុងលទ្ធិគ្រិស្តសាសនា ដែលជឿថាអាទិទេពមានអត្ថិភាពជាអង្គបី គឺព្រះវរបិតា ព្រះរាជបុត្រា (ព្រះយេស៊ូគ្រិស្ត) និងព្រះវិញ្ញាណបរិសុទ្ធ។

មើលអត្ថន័យ
វចនានុក្រម

ត្រីអង្គនិយម

នាម[ត្រី-អង់-និ-យំ]

លទ្ធិមួយនៅក្នុងគ្រិស្តសាសនាដែលជឿថា អាទិទេពមានអត្ថិភាពជាអង្គបី ប៉ុន្តែជាភាវៈតែមួយ។ អង្គទាំងបីនោះត្រូវបានគេយល់ថាមានអត្ថិភាពជាព្រះវរបិតា ព្រះរាជបុត្រា (ព្រះយេស៊ូគ្រិស្ត) និងព្រះវិញ្ញាណបរិសុទ្ធ ហើយអង្គនីមួយៗមានធម្មជាតិឬសារជាតិដូចគ្នា។

មើលអត្ថន័យ
វចនានុក្រម

ត្រឹក

កិរិយាសព្ទ[ត្រឹក]

ទាញខ្សែញាក់បំបែរ, ទាញកន្ត្រាក់ខ្សែជាសញ្ញាឱ្យគោ, ឱ្យក្របីដឹងថាត្រូវងាកបែរទៅខាងស្ដាំឬខាងឆ្វេង ឬក៏ឱ្យដឹងថាដើរឱ្យលឿនបន្តិចឡើង :

មើលអត្ថន័យ
វចនានុក្រម

ត្រុកៗ

គុណនាម[ត្រុក-ត្រុក]

ដែលមានសភាពមឹះៗ មិនអង់អាច, ទោះបីមានចំណេះវិជ្ជា ឬមានទ្រព្យធនដ៏សមគួរ ក៏មិនសម្ដែងកិរិយាក្លៀវក្លាឡើយ ប្រើឫកពាជាអ្នកទន់ថយខ្សត់ខ្សោយ។

មើលអត្ថន័យ