វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ទិស

នាម[ទឹស]

ភាគ, ចំណែកមុខក្រោយឆ្វេងស្ដាំព្រមទាំងជ្រុងជាចន្លោះទាំង ៤និងខាងលើខាងក្រោម ឬត្រង់កណ្ដាល រួមជា ១០គឺ បូព៌, អាគ្នេយ៍, ទក្សិណ, និរតី, បស្ចិម, ពាយ័ព្យ, ឧត្តរ, ឦសាន, ក្រោម, លើ។

មើលអត្ថន័យ
វចនានុក្រម

ទិសានុទិស

នាម[ទិ-សា-នុ-ទឹស]

ទិសធំនិងទិសតូច។ បូព៌, ទក្សិណ, បស្ចិម, ឧត្តរ បួននេះហៅថា ទិសធំ; អាគ្នេយ៍, និរតី, ពាយ័ព្យ, ឦសាន បួននេះហៅថា ទិសតូច ឬហៅ ទិសបន្ទាប់ ក៏បាន; ក្រោម, លើ ពីរនេះហៅថា ទិសកណ្ដាល។

មើលអត្ថន័យ
វចនានុក្រម

ទិសាបាមោក្ខ

នាម[ទិ-សា-ប៉ា-ម៉ោក]

អាចារ្យជាប្រធានក្នុងទិស ឬអាចារ្យជាប្រធាននៃសិស្សគ្រប់ទិស គឺអាចារ្យធំដែលចេះវិជ្ជាច្រើនប្រភេទ សម្រាប់ប្រើតាមជាន់ តាមសម័យ, ជាអ្នកអាចបង្ហាត់បង្រៀនពួកសិស្សដែលកាត់មកពីគ្រប់ទិស (គ្រប់ប្រទេស) បានមិនទើសទាក់ :

មើលអត្ថន័យ