និហិតដ្ឋាន
កន្លែងរក្សាទុកជាផ្លូវការនូវព័ត៌មាននានា។
ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។
ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ
កន្លែងរក្សាទុកជាផ្លូវការនូវព័ត៌មាននានា។
រុក្ខជាតិមួយប្រភេទច្រើនដុះនៅព្រៃភ្នំ, ដើមធំខ្ពស់សាច់ស្រដៀងនឹងស្រឡៅ :
ច្បាប់; ឧបាយជាគ្រឿងណែនាំ; បែបផែន; ទំនឹមទំនៀម, ប្រពៃណី។
បណ្ដុំនៃវិធានការទាំងឡាយដែលគ្រប់គ្រងការងារនិងលក្ខន្តិកៈរវាងកម្មករនិយោជិតនិងនិយោជក។
ជនដែលមានអាយុគ្រប់ទៅតាមច្បាប់កំណត់ហើយមានសមត្ថភាពឯករាជ្យខាងអំពើ។
បណ្ឌិតខាងច្បាប់។
អ្នករៀបរៀងច្បាប់, អ្នកតែងតាំងច្បាប់។
ច្បាប់ឬវិធានការទាំងឡាយដែលគ្រប់គ្រងកិច្ចការជំនួញឬកិច្ចការរបស់ក្រុមហ៊ុន។
វិធានគតិយុត្តទាំងឡាយដែលមានគោលដៅបង្ការនិងបង្ក្រាបបទល្មើសដើម្បីរក្សារបៀបរៀបរយសាធារណៈ។
អាយុដែលច្បាប់កំណត់ដើម្បីឱ្យប្រជាពលរដ្ឋមានសិទ្ធិស៊ីវិលឬសិទ្ធិនយោបាយ។
ប្រទេសដែលមានការគ្រប់គ្រងសកម្មភាពរបស់ខ្លួនដោយច្បាប់។
កម្រងបទប្បញ្ញត្តិដែលចែងអំពីការប្រព្រឹត្តទៅនៃអំណាចប្រតិបត្តិរបស់រដ្ឋាភិបាល និងអំពីទំនាក់ទំនងរវាងអាជ្ញាធរសាធារណៈនិងប្រជាជន។
វិធានគតិយុត្តទាំងឡាយនៃនីតិឯកជនដែលបញ្ញត្តឱ្យអនុវត្តអំពីគោលការណ៍ទូទៅទាក់ទងទៅនឹងផ្នែករដ្ឋប្បវេណីដែលអនុវត្តចំពោះទំនាក់ទំនងទ្រព្យសម្បត្តិនិងទំនាក់ទំនងញាតិ និងសិទ្ធិលើទ្រព្យសម្បត្តិ។
បែបបទជាផ្លូវការក្នុងការធ្វើអ្វីមួយ, ស៊េរីនៃសកម្មភាពដែលប្រព្រឹត្តទៅតាមលំដាប់លំដោយមួយចំនួន :
ការដល់ព្រម, សមប្រកប, បរិបូណ៌ដោយច្បាប់, ការមានសិទ្ធិគ្រប់គ្រាន់តាមផ្លូវច្បាប់។
វិធានគតិយុត្តទាំងឡាយដែលចែងអំពីតួនាទីរបស់រដ្ឋនិងការរៀបចំការងាររបស់ខ្លួន ហើយគ្រប់គ្រងលើការប្រព្រឹត្តិទៅរបស់អំណាចសាធារណៈនិងទំនាក់ទំនងរវាងរដ្ឋនិងប្រជាជន។
វិធានគតិយុត្តទាំងឡាយដែលចែងអំពីការគ្រប់គ្រងនិងការរៀបចំប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនិងនីតិវិធីរបស់វា។
វិធានទាំងឡាយដែលគ្រប់គ្រងទំនាក់ទំនងគតិយុត្តរវាងបុគ្គលឯកជកនិងឯកជន ក្រុមបុគ្គលនិងក្រុមបុគ្គល ហើយមិនស្ថិតនៅក្រោមនីតិសាធារណៈទេ។