វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

នីវណរធម៌

នាម[នី-វៈ-រៈ-ណៈ-ធ័រ]

ធម៌រារាំង, ឃាត់ខាំងទប់ចិត្តមិនឱ្យងាកទៅរកអំពើជាកុសល, មាន ៥យ៉ាង គឺ ១- កាមច្ឆន្ទៈ សេចក្ដីប្រាថ្នាឬការពេញចិត្តចំពោះកាម; ២- ព្យាបាទៈ គំនុំឬសេចក្ដីគុំកួនធ្វើឱ្យអ្នកដទៃវិនាស; ៣- ថីនមិទ្ធៈ ការច្រអូសធុញទ្រាន់និងការងងុយដេក; ៤- ឧទ្ធច្ចកុក្កុច្ចៈ សេចក្ដីរាយមាយនិងសេចក្ដីរសាប់រសល់ឬក្ដៅក្រហាយក្នុងចិត្ត; ៥- វិចិកិច្ឆា សេចក្ដីសន្ទិះសង្ស័យមិនដាច់ស្រេចក្នុងចិត្ត :

មើលអត្ថន័យ
វចនានុក្រម

នីវ៉ូទឹកសមុទ្រ

នាម[នី-វ៉ូ-ទឹក-សៈ-ម៉ុត]

កម្ពស់មធ្យមរបស់ទឹកសមុទ្ររវាងទឹកជោរនិងនាច ដែលគេប្រើធ្វើជាចំណុចសូន្យ សម្រាប់វាស់រយៈកម្ពស់កន្លែងដទៃទៀត :

មើលអត្ថន័យ
វចនានុក្រម

នីហរ័ណ

នាម[នី-ហៈ-រ័ណ]

ជំនួញនាំចេញ, ជំនួញខាងដឹកនាំទំនិញចេញពីប្រទេសរបស់ខ្លួនទៅលក់ឯប្រទេសក្រៅ, មុខរបរពាណិជ្ជកម្មខាងដឹកនាំវត្ថុផ្សេងៗទៅលក់ឯបរទេស :

មើលអត្ថន័យ
វចនានុក្រម

នីឡុង

នាម[នី-ឡុង]

ឈ្មោះវត្ថុធាតុមួយប្រភេទ ដែលផ្សំធ្វើឡើងដោយជាតិឧស្ម័នមួយបែប ហៅថា អាសូត តាមរបៀបវិទ្យាសាស្ត្រ សម្រាប់ធ្វើឱ្យកើតបានជាវត្ថុផ្សេងៗមានសំពត់ជាដើម :

មើលអត្ថន័យ