វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

បុរិសសព្វនាម

នាម[ប៉ុ-រ៉ិ-សៈ-សាប់-ពៈ-នាម]

សព្វនាមដែលប្រើជំនួសឈ្មោះមនុស្ស, សត្វ, ឬវត្ថុនានា ដោយចំពោះរូប ប៉ុន្តែមិនចេញចំឈ្មោះនោះទេ ដោយយកពាក្យដទៃផ្សេងពីនោះមកជំនួសវិញ មានពាក្យថា ព្រះអង្គ, លោក, អ្នក, នាង, គេ, គាត់, វា, ឯង, អា, ហង, ខ្ញុំព្រះអង្គ, ខ្ញុំព្រះករុណា, ខ្ញុំបាទ, គេ, ខ្ញុំឯង, អញខ្ញុំ, ខ្ញុំម្ចាស់, ខ្ញុំ, អាត្មាភាព, អាត្មា, អញ, យើង, យើងខ្ញុំ ...។

មើលអត្ថន័យ
វចនានុក្រម

បុរេប្រវត្តិវិទ្យា

នាម[បុ-រ៉េ-ប្រ-វ័ត-វិត-ទ្យា]

វិទ្យាសាស្ត្រឬមុខវិជ្ជាដែលសិក្សាអំពីអ្វីៗដែលបានកើតឡើងមុនពេលមនុស្សចេះបង្កើត និងប្រើប្រាស់អក្សរ។ បុរេប្រវត្តិវិទ្យាធ្វើការសិក្សាអំពីជីវភាពរបស់មនុស្សដំបូងៗ។

មើលអត្ថន័យ
វចនានុក្រម

បុរេពិសោធន៍

គុណនាម[ប៉ុ-រ៉េ-ពិ-សោត] ឬ [បុ-រ៉េ-ពិ-សោត]

ដែលមានមុនបទពិសោធ។ នៅក្នុងទស្សនវិជ្ជា វាទាក់ទងទៅនឹងពុទ្ធិដែលគេទទួលបានដោយមិនផ្អែកលើបទពិសោធ ពោលគឺ គេទទួលបានពុទ្ធិនោះ តាមការពិចារណាបែបអនុមានញែកតែមួយប៉ុណ្ណោះ។

មើលអត្ថន័យ