វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

បុរេសកម្ម

គុណនាម[បុ-រ៉េ-សៈ-កាំ]

ដែលធ្វើសកម្មភាពជាមុនឬការត្រៀមជាមុន ដើម្បីបង្ការ បម្រុង ការពារ បញ្ចៀស ឬទប់ទល់នឹងផលវិបាកអវិជ្ជមាននៃវិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬដើម្បីទាញយកអត្ថប្រយោជន៍ពីដំណើរវិវត្តនៃសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មើលអត្ថន័យ
វចនានុក្រម

បុរោហិត

នាម[បុ-រ៉ោ-ហិត]

ព្រាហ្មណ៍អ្នកបំពេញប្រយោជន៍ដល់បុរី ឬអ្នកធ្វើនូវសេចក្ដីទំនុកបម្រុងដល់នគរ គឺព្រាហ្មណ៍ដែលជារាជគ្រូ ឬព្រាហ្មណ៍ជាអ្នកចាត់ការធ្វើយញ្ញពិធីក្នុងរាជត្រកូលតាមលទ្ធិព្រាហ្មណ៍។

មើលអត្ថន័យ
វចនានុក្រម

បុល

កិរិយាសព្ទ[បុល]

បណ្ដាក់ទ្វេ ឬបណ្ដាក់មួយជាពីរ គឺបណ្ដាក់អ្វីៗមានស្រូវជាដើម កាលដែលយកពីគេមក ឬឱ្យទៅគេតែ១ភាគលុះដល់កាលរដូវ ត្រូវសង ឬត្រូវយកវិញជាពីរភាគ :

មើលអត្ថន័យ
វចនានុក្រម

បុសនាគ

នាម[បុស-នាក]

ឈ្មោះឈើមួយប្រភេទ ស្លឹកស្រដៀងនឹងរំដួល ផ្កាស្រដៀងនឹងផ្កាសុរភីតែធំៗ ជាង មានក្លិនក្រអូបល្អ, ដើមប្រើការធ្វើជាគ្រឿងផ្ទះរាយរងក៏បាន :

មើលអត្ថន័យ
វចនានុក្រម

បុស្បុក

នាម[បុស-ស្បុក]

ទីអាសានៈ ឬវេទិកាមានសណ្ឋានជាបល្ល័ង្កខ្ពស់ទ្ររងដោយជើងកោសច្រើនថ្នាក់, មានសសរបួន, រាង ៤ជ្រុងស្រដៀងនឹងបារាំកំពូល, ដំបូលមានកំពូលរាងច្រឡោ សណ្ឋានដូចកំពូលប្រាសាទក៏មាន, រាងមូលជាកន្សោមតាឱ ឬកន្សោមផ្កាក៏មាន, វិចិត្ររចនាដោយផ្ការំយោលផ្សេងៗ តាមគួរដល់ការប្រកប, ប្រើជាទីសម្រាប់គង់នៃព្រះមហាក្សត្រ ក្នុងព្រះរាជពិធីរាជាពិសេកនៅវេលាថ្វាយព្រះសិទ្ធរស (ស្រោចទឹក) និងសម្រាប់ប្រើក្នុងពិធីស្រោចទឹកចម្រើនព្រះជន្មនៃសម្ដេចព្រះសង្ឃនាយកជាដើម។

មើលអត្ថន័យ
វចនានុក្រម

បុស្សរថ

នាម[បុស-សៈ-រត់]

រថស សម្រាប់ជិះរំហើយកម្សាន្តចិត្ត។ តាមរឿងតំណាលក្នុងគម្ពីរជាតកច្រើនអន្លើថា រថមានបុស្បុកព័ណ៌សដែលទឹមសេះឱ្យអូសដើរៗជាមុន, ពួកសេនាបតីមន្ត្រីធំតូចទាំងអស់នាំគ្នាដើរអមហែហមតាមក្រោយ, ផ្សងរកអ្នកមានបុណ្យភ័ព្វអស្ចារ្យដែលគួរទទួលជាទីក្សត្រិយ៍ទ្រង់រាជ្យបាន, ក្នុងកាលដែលផុតគ្មានព្រះរាជវង្សសោះ ឬមានតែព្រះរាជបុត្រីដែលនឹងមិនគួរទទួលរាជ្យបាន ... ហៅថា ផ្សងបុស្សរថ។

មើលអត្ថន័យ