វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

កើតក្ដី

នាម[កើត-ក្ដី]

នំបំពួនស្ករឬនំផ្លែអាយ។ ចាស់ៗ តំណាលប្រាប់ថា នំនេះបានជាឈ្មោះថា នំកើតក្ដី ផងដែរ ពីព្រោះក្នុងសម័យព្រេងនាយ នៅពេលមួយនោះ មានបុរសពីរនាក់ បរិភោគនំបំពួនស្ករនេះក្នុងទីជិតគ្នា អង្គុយប្រទល់មុខគ្នា, បុរសម្នាក់ខាំនំនេះពាក់កណ្ដាលមិនពមទាំងមូលទៅក្នុងមាត់ ទឹកស្ករក៏ធ្លាយបាញ់ឆ្វាចទៅចូលភ្នែកអ្នកម្ខាង, កើតជាជម្លោះដាល់តប់គ្នា រហូតដល់កើតក្ដីប្ដឹងចៅក្រម... ចៅក្រមក៏ហៅនំនេះថា នំកើតក្ដី, ឈ្មោះនំនេះក៏កើតមានតាំងពីកាលនោះមក។ នេះជាប្រវត្តិដែលចាស់ៗ បានតំណាលប្រាប់ ប៉ុន្តែពុំប្រាកដថា នំកើតក្ដី នេះកើតមាននៅក្នុងសម័យណាទេ។

មើលអត្ថន័យ
វចនានុក្រម

កើលប្រើស

នាម[កើល-ប្រើស]

ឈ្មោះរោគសើស្បែកមួយយ៉ាង ច្រើនកើតត្រង់ក្បាល ជួនកាលរាលមកដល់កញ្ចឹងក ឬមុខក៏មាន, កាលបើកេះ ឬចុចឱ្យបែក រមែងចេញទឹកហូររងៃរមាស់, ជារោគរឹងរបឹងពិបាកព្យាបាលណាស់។

មើលអត្ថន័យ