វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ប្រតិបក្សប្រាណ

នាម[ប្រ-តិ-ប៉័ក-ប្រាន]

ថ្នាំដែលអាចបំផ្លាញឬការពារការលូតលាស់នៃពពួកបាក់តេរីដែលបង្កឱ្យរលាកឬដំបៅក្នុងរាងកាយ, ថ្នាំផ្សះ; អង់ទីប៊ីយោទិក។

មើលអត្ថន័យ
វចនានុក្រម

ប្រតិបត្តិករផ្នែកលក់

នាម[ប្រ-តិ-ប័ត-តិ-ក-ផ្នែក-លក់]

បុគ្គលិកសំខាន់ដែលធ្វើការងារទាក់ទងរវាងអង្គភាពអាជីវកម្មនិងអតិថិជនដើម្បីឆ្លើយតបសំណួរ សំណូមពរ បង្ហាញផលិតផលថ្មីៗ តាំងពិព័រណ៍ និងផ្ដួចផ្ដើមគំនិតថ្មីក្នុងការលក់ផលិតផល។

មើលអត្ថន័យ
វចនានុក្រម

ប្រតិបត្តិនិយម

នាម[ប្រ-តិ-ប័ត-និ-យំ]

ទស្សនវិជ្ជាមួយដែលយល់ថា អត្ថន័យ តម្លៃ និងសច្ចភាពនៃគំនិត ទ្រឹស្ដី ឬជំនឿមួយកំណត់ដោយលទ្ធផលនៃការប្រតិបត្តិជាក់ស្ដែងរបស់វា និងអះអាងថា មុខងាររបស់គំនិតគឺបង្កើតឬដឹកនាំសកម្មភាព។

មើលអត្ថន័យ