វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ប្រតិភូកម្ម

នាម[ប្រ-តិ-ភូ-កាំ]

ការផ្ទេរមុខងារ ទំនួលខុសត្រូវ អំណាចនិងឆន្ទានុសិទ្ធិទៅឱ្យអាជ្ញាធរថ្នាក់ក្រោមឬអ្នកផ្សេងទៀត ដើម្បីគ្រប់គ្រងនិងអនុវត្តមុខងារក្នុងនាមអាជ្ញាធរដែលជាអ្នកផ្ទេរ ដោយផ្អែកទៅតាមតម្រូវការ ប៉ុន្តែអ្នកផ្ទេរនៅតែរក្សាភាពជាម្ចាស់លើកិច្ចការដែលប្រគល់ជូននោះដដែល :

មើលអត្ថន័យ
វចនានុក្រម

ប្រតិស្ឋ

កិរិយាសព្ទ[ប្រ-ដឹស]

ខ្មែរយើងច្រើនតែប្រើពាក្យ ប្រតិស្ឋ នេះផ្សំភ្ជាប់ពីខាងដើមពាក្យ អធិស្ឋាន ថា ប្រតិស្ឋអធិស្ឋាន គឺបញ្ចេញវាចាឮៗឬខ្សឹបៗ តាំងសេចក្ដីប្រាថ្នាក៏មាន, ឧទ្ទិសភាគផលកុសលជូនឆ្ពោះទៅបុព្វបុរសដែលចែកឋានទៅហើយក៏មាន, បន់ស្រន់សូមឱ្យបានសម្រេចផលតាមបំណងក៏មាន, លាបំណន់ក៏មាន, តាំងសច្ចាធិដ្ឋានសំបូងសង្រូងក៏មាន :

មើលអត្ថន័យ