ផាក់ឡូវ
ម្ហូបខមួយបែប ច្រើនធ្វើពីគ្រឿងក្នុង ត្រចៀក និងអណ្ដាតជ្រូក ខនឹងគ្រឿងផាក់ឡូវគឺផ្កាចន្ទន៍ឬប៉ូចកាក់ ឈើឯម និងគ្រឿងផ្សំផ្សេងៗ រម្ងាស់ឱ្យរីងទឹក ពិសានឹងទឹកជ្រលក់ :
ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។
ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ
ម្ហូបខមួយបែប ច្រើនធ្វើពីគ្រឿងក្នុង ត្រចៀក និងអណ្ដាតជ្រូក ខនឹងគ្រឿងផាក់ឡូវគឺផ្កាចន្ទន៍ឬប៉ូចកាក់ ឈើឯម និងគ្រឿងផ្សំផ្សេងៗ រម្ងាស់ឱ្យរីងទឹក ពិសានឹងទឹកជ្រលក់ :
សំពត់សម្រាប់រងបាតដៃព្រមទាំងអញ្ជលីក្រាបថ្វាយបង្គំព្រះ (មានព្រះរាជក្រមលេខ ១៦៦ន. ស. ចុះថ្ងៃទី ១៣កញ្ញា ១៩៤៤ឱ្យលើកចោលលែងប្រើហើយដោយដាច់ខាត)។
ដំណើរទះ ឬគោះឮសូរផាង។
សំពត់ឆៅ គឺសំពត់ដែលគេត្បាញដោយអំបោះឆៅ ឥតឱ្យបាយជូរ (ត្បាញដោយគ្រឿងចក្រ)។ ខ្មែរក្នុងសម័យពីដើមក៏ត្បាញសំពត់ប្រភេទនេះដែរ ប៉ុន្តែមានឱ្យបាយជូរផង, លុះចំណេរកាលតមក សំពត់បរទេសប្រភេទនេះ បានផ្សាយមកដល់ប្រទេសសៀមជាមុន សៀមហៅសំពត់នេះថា ផាឌិប, លុះផ្សាយពីប្រទេសសៀមចូលមកក្នុងប្រទេសកម្ពុជា ខ្មែរក៏ហៅ ផាឌិប តាមសៀម។ លុះចំណេរកាលបន្ទាប់ពីនោះមក, មានសំពត់បរទេសមួយប្រភេទផ្សេងទៀត សាច់ម៉ដ្ឋល្អជាងផាឌិបបានផ្សាយចូលមកដល់កម្ពុជរដ្ឋ ខ្មែរក៏ហៅសំពត់សប្រភេទក្រោយថា សំពត់ទេស (ព្រោះមកពីបរទេសឬពីប្រទេសក្រៅ), លុះតៗតាមលំដាប់កាលមកទៀត សំពត់ទេសនោះកាន់តែមានច្រើនបែបមក, សំពត់ទេសណាដែលល្អជាងមុន, ខ្មែរក៏ហៅសំពត់នោះថា ទេសឯក, ទេសឯកនេះក៏កាន់តែមានច្រើនបែបឡើង ឈ្មោះផ្សេងៗគ្នាក៏ចេះតែមានច្រើនឡើងតាមលំដាប់កាល, ដូចជា ទេសឯកសំបកទទឹម, ទេសឯកផ្កា ជាដើម។ លុះមកដល់សម័យ សង្គមរាស្ត្រនិយម ដែលមានសម្ដេចព្រះនរោត្តមសីហនុ ជាព្រះប្រធាន ជាប្រមុខរដ្ឋ ក៏កើតមាន រោងចក្រវាយនភណ្ឌ (រោងចក្រត្បាញសំពត់) កើតបន្តគ្នាច្រើនឡើងៗ, សំពត់ខ្មែរក៏ចេះតែមានបរិបូណ៌តាមលំដាប់កាល មានឈ្មោះថា សំពត់សង្គមរាស្ត្រនិយមឬហៅកាត់ខ្លី សំពត់សង្គម ប្រជាពលរដ្ឋខ្មែរក៏រីករាយសប្បាយជាអនេក។ល។
ទឹកអំពៅ; ទឹកត្នោត (ព.វិ.)។
ការធ្វើឱ្យចម្រើន, ការបំពេញថែម, ការទ្វេឡើង; ការលៃលករបស់ដែលអន់, ដែលថោកផ្សំគ្នាបូកប៉ាន់ប្ដូរយករបស់ល្អ, របស់មានតម្លៃ :
រលីងត្រីងៀតឬសាច់ងៀតដែលបុកល្អិតជាមួយនឹងខ្លាញ់ជ្រូក ...។
លុបឬលើកចោល, ប្រកាសថាឥតបានការ :
ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេ ជាបទភ្លេងធំ សម្រាប់ប្រើក្នុងពីធីផ្សេងៗមានពិធីមង្គលការអាពាហ៍ពិពាហ៍ជាដើម។
សំពត់ដែលទាយកយកទៅពាក់នៅព្រៃ ដោយមានសំបុត្រប្រាប់សេចក្ដីបិទនៅនោះ ឬដោយមានសញ្ញាណាមួយ ឱ្យភិក្ខុសង្ឃដឹងថា សំពត់នោះទុកដូចជាសំពត់បង្សុកូលឱ្យភិក្ខុសង្ឃអង្គណាដែលប្រទះឃើញ និមន្តទស់យកចុះ (របៀបដើមគេចំពោះសង្ឃ ជាសង្ឃគតាទក្ខិណាទាន ពុំមែនបាដិបុគ្គលិកទានទេ, លុះចំណេរកាលតៗមក ក៏ក្លាយជាបាដិបុគ្គលិកទានទៅខ្លះព្រោះមកពីទាយកភាន់ច្រឡំ)។
ចំនួនសំពត់ទេសឯកឬផាឌិបមួយកីដែលបត់ជាផ្នត់ៗ :
ឈ្មោះសំពត់សូត្រមួយប្រភេទមានព័ណ៌លាតផ្សេងៗសម្រាប់ស្លៀក, កំណើតធ្វើក្នុងកម្ពុជរដ្ឋ :
បោលបោះជើងទាំង៤យ៉ាងខ្លាំងពេញទំហឹង (សេះ) :
សំពត់បន្ទះវែងសម្រាប់ទាញយោងពីសាកសពឬពីអដ្ឋិធាតុមកដល់ដៃព្រះភិក្ខុសង្ឃចាប់កាន់សូត្រធម៌បង្សុកូល; ហៅថា ទូ ឬ សំពត់ទូ ក៏បាន (ប្រើតាមទំនៀមប្រទេស)។
ដែករាងជម មុខមុតសម្រាប់ដាក់ប្រហកត្រង់ពន្លូញចុងផ្នៀងនង្គ័ល (ដែកមុខផ្នៀងនង្គ័ល)។
របុំឬកាតំរំសេវមានប្រឆេះជាឆ្នួនសម្រាប់អុជ ផ្ទុះឮសូរខ្ទ័រ ជាភ្ញីភ្លើងរបស់ចិន។
រត់កើងមិនរមិលក្រោយ :
សេចក្ដីសុខ, សេចក្ដីសម្រាន្ត, សេចក្ដីសប្បាយ :