វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ផ្កាប់ផ្ងារ

នាម[ផ្កាប់-ផ្ងា]

ឈ្មោះល្បែងស៊ីសងមួយប្រភេទ លេងដោយបង្វិលកាសឬលុយ, សេនឱ្យវិលហើយទះខ្ទប់នឹងបាតដៃឱ្យអ្នកចាក់ទាយថា ផ្កាប់ ឬ ផ្ងារ, បើបើកបាតដៃឡើងឃើញដូចទាយនោះ ត្រូវអ្នកទាយឈ្នះ, បើឃើញខុសពីទាយទេ ត្រូវអ្នកដែលធ្វើមេឈ្នះ :

មើលអត្ថន័យ
វចនានុក្រម

ផ្កាប្រាក់

នាម[ផ្កា-ប្រាក់]

(វ.វិចិ.) គ្រឿងលម្អមួយបែបធ្វើពីប្រាក់ឬស្ពាន់ ជ្រលក់ទឹកប្រាក់មានរាងជាផ្កាមួយកញ្ចុំ មានទងមួយសម្រាប់កាន់រាំក្នុងរបាំផ្កាមាស ផ្កាប្រាក់។ បច្ចុប្បន្នគេនិយមធ្វើពីក្រដាសពណ៌ប្រាក់។

មើលអត្ថន័យ
វចនានុក្រម

ផ្កាមាស

នាម[ផ្កា-មាស]

(វ.វិចិ.) គ្រឿងលម្អមួយបែបធ្វើពីមាសឬស្ពាន់ ជ្រលក់ទឹកមាសមានរាងជាផ្កាមួយកញ្ចុំមានទងមួយសម្រាប់កាន់រាំក្នុងរបាំផ្កាមាស ផ្កាប្រាក់និងរបាំអប្សរា ជាពិសេសរាំលើឆាកអច្ឆរិយៈ។ បច្ចុប្បន្ន គេនិយមធ្វើផ្កានេះពីក្រដាសពណ៌មាស។

មើលអត្ថន័យ