វចនានុក្រមខ្មែរវចនានុក្រម
“ជម្ពូនុទ” ជាអក្ខរាវិរុទ្ធឆ្លាស់។ អត្ថន័យខាងក្រោមជារបស់ពាក្យ ជម្ពូនទៈ។
ជម្ពូនទៈ
នាម· noun [ជំ-ពូ-នៈ-ទៈ]មកពីភាសាសំស្ក្រឹត និងបាលី
Learner aid: noun · [ជំ-ពូ-នៈ-ទៈ] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ឈ្មោះមាសវិសេសមួយប្រភេទ កើតអំពីកករដីដែលជ្រាបជោកដោយទឹកផ្លែព្រីងប្រចាំទ្វីប, ជាមាសបរិសុទ្ធឥតមានមន្ទិល មានសាច់ល្អបំផុតជាងមាសទាំងពួង, មាសនេះ សូម្បីព្រះសម្មាសម្ពុទ្ធ ក៏ទ្រង់ត្រាស់សរសើរដែរ; ខ្មែរយើងហៅក្លាយមកជា មាសជម្ពូនុទ។
អក្ខរាវិរុទ្ធឆ្លាស់៖ជម្ពូនុទ
