វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ញត្តិ

នាម· noun [ញ៉័ត-តិ] ឬ [ញ៉័ត]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: noun · [ញ៉័ត-តិ] ឬ [ញ៉័ត] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

វាចាដែលភិក្ខុរូបណាមួយសូត្រប្រកាសឱ្យជំនុំសង្ឃដឹង គឺសម្ដីដែលភិក្ខុសូត្រផ្ដៀងជំនុំសង្ឃ ក្នុងការធ្វើសង្ឃកម្មដែលមានបង្គាប់ថា ត្រូវឱ្យផ្ដៀងជំនុំសង្ឃដែលមកប្រជុំក្នុងទីនោះជាមុន ទើបធ្វើបាន, ដើម្បីឱ្យដឹងថា សង្ឃកម្មនោះ ត្រឹមត្រូវតាមវិន័យហើយ ឬមានទាស់ខុសដោយហេតុណាមួយ (ពាក្យសម្រាប់ប្រើក្នុងវិន័យខាងព្រះពុទ្ធសាសនា)។ ញត្តិ សព្ទនេះមកពី ញា "ដឹង, យល់, ស្គាល់" ផ្សំនឹង តិ បច្ច័យជា ញាតិ, សម្រេចរូបមកទៀតជា ញត្តិ "សម្ដីប្រកាសយោបល់ឱ្យគេដឹង"។ ប្រើជាសាធារណៈក៏បាន, មាន ២យ៉ាងគឺ ញត្តិស្រប, ញត្តិជំទាស់ ឬហៅថា ញត្តិយល់ស្រប, ញត្តិយល់ទាស់ វិញក៏បាន។ តាមទម្លាប់ពីបុរាណ គេតែងអានពាក្យ ញត្តិ នេះថា ញាត់ ចំពោះសង្ឃកម្មផ្សេងៗ មានពិធីបំបួសកុលបុត្រជាភិក្ខុនិងកឋិនជាដើម។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

២

សូត្រញត្តិក្នុងកិច្ចកឋិន។

៣

(ម.ព. សូត្រញត្តិនាគ)។

៤

សូត្រញត្តិក្នុងពិធីបំបួសកុលបុត្រដែលសន្មតនាមថានាគឱ្យទៅជាភិក្ខុ។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា.សំ. ជ្ញាប្ដិ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់