វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ទាន

ឧទានសព្ទ· interjection [ទាន]

Learner aid: interjection · [ទាន]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ពាក្យគោរពសម្រាប់អ្នកតូចនិយាយទៅរកអ្នកធំ (ក្រៅពីក្សត្រិយ៍), ប្រើជាពាក្យផ្ដើមក៏បាន រៀងឱ្យនៅខាងចុងបំផុតក៏បាន រៀងឱ្យនៅខាងដើមបន្ទាត់កិរិយាសព្ទ ឬនាមសព្ទណាមួយដែលគួរប្រកបក៏បាន :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១៥ ន័យ
១

ពាក្យគោរពសម្រាប់អ្នកតូចនិយាយទៅរកអ្នកធំ (ក្រៅពីក្សត្រិយ៍), ប្រើជាពាក្យផ្ដើមក៏បាន រៀងឱ្យនៅខាងចុងបំផុតក៏បាន រៀងឱ្យនៅខាងដើមបន្ទាត់កិរិយាសព្ទ ឬនាមសព្ទណាមួយដែលគួរប្រកបក៏បាន :

ឧទាហរណ៍

“ទាន, លោកអញ្ជើញទៅណា? ឬថា លោកអញ្ជីញទៅណាទាន?; ទានបានហើយ ឬថា បានហើយទាន; ទានប្រោស, ការនេះសុំឱ្យស្រេចលើព្រះតេជព្រះគុណ ...; សូមទានមេត្តាប្រោស; សូមទានជ្រាប; សូមទានអភ័យទោស។ល។”

២

អំណោយ, ការឱ្យ, អ្វីៗដែលគួរឱ្យ។ ខ្មែរយើងច្រើននិយាយថា ឱ្យទាន, ធ្វើទាន, បរិច្ចាគទាន, ចែកទាន, សូមទាន ឬ សុំទាន, ទទួលទាន ឬ ទទួលយកទាន ...។

៣

ឈ្មោះកណ្ឌទី ៣ក្នុងមហាវេស្សន្តរជាតក។

៤

អ្នកពេញចិត្តឬអ្នកមានចំណង់ក្នុងការធ្វើទាន គឺអ្នកដែលចូលចិត្តខាងធ្វើទានឥតមានធុញទ្រាន់។

៥

(ម.ព. ទានកាម)។

៦

អ្នកដែលជាធំក្នុងទាន គឺម្ចាស់ទាន ឬអ្នកដើមបុណ្យ, អ្នកដើមការ។

៧

ឈ្មោះបារមីទី១ក្នុងបារមីទាំង១០យ៉ាង។

៨

ដែលសម្រេចដោយទាន; បុណ្យដែលសម្រេច ឬដែលកើតឡើងដោយសារធ្វើទាន។

៩

(ម.ព. ទានមយៈ)។

១០

វត្ថុ, ភ័ស្ដុភារ, របស់សម្រាប់ធ្វើទាន ឬវត្ថុដែលជាអំណោយ។

១១

សាលាសម្រាប់ប្រជុំគ្នាធ្វើទាន, រោងទាន។

១២

ដូចគ្នានឹង ទានបតី, ប៉ុន្តែខ្មែរយើងច្រើនតែប្រើជាពាក្យទេស្នា សម្រាប់ហៅឥស្សរជនអ្នកមានបណ្ដាស័ក្ដិដែលជាម្ចាស់ទាន។

១៣

អានិសង្សទាន។

១៤

អ្នកដែលជាម្ចាស់ធំចម្បងក្នុងទាន ឬដែលជាម្ចាស់ចម្បងលើសលែង អ្នកឱ្យទានទាំងអស់។ ពាក្យនេះខ្មែរយើងច្រើនប្រើជាពាក្យទេស្នា សម្រាប់ហៅឥស្សរជនជាក្សត្រិយ៍ដែលជាម្ចាស់ទាន, ហៅបានតាំងពីព្រះរាជាចុះរៀងមកដល់ព្រះរាជវង្សានុវង្ស ធំតូចតាមលំដាប់។

១៥

ដូចគ្នានឹង ទានបតី, ប៉ុន្តែខ្មែរយើងប្រើពាក្យនេះ សម្រាប់ហៅឥស្សរជនអ្នកមានស័ក្ដិធំមានសេនាបតីជាដើម ដែលជាម្ចាស់ទាន (ច្រើនប្រើក្នុងពាក្យទេស្នា)។

ចំណាំការប្រើប្រាស់

(ម.ព. ទសបារមី ក្នុង ទស ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់