វចនា.
វចនានុក្រមខ្មែរវចនានុក្រម

រមាំងបើកបាស

នាម· noun [រ-ម៉ាំង-បើក-បាស]មកពីភាសាបាលី

Learner aid: noun · [រ-ម៉ាំង-បើក-បាស] — From Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ឈ្មោះស្នៀតឬល្បិចគុនមួយប្រភេទ ឬល្បិចដោះកុន, ដោះចំណោមមួយប្រភេទ សម្រាប់បញ្ចេញប្រើដោះខ្លួនក្នុងវេលាដែលជាប់កុន ឬជាប់ចំណោមយ៉ាងមមាញឹក :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

ឈ្មោះស្នៀតឬល្បិចគុនមួយប្រភេទ ឬល្បិចដោះកុន, ដោះចំណោមមួយប្រភេទ សម្រាប់បញ្ចេញប្រើដោះខ្លួនក្នុងវេលាដែលជាប់កុន ឬជាប់ចំណោមយ៉ាងមមាញឹក :

ឧទាហរណ៍

“ស្នៀតរមាំងបើកបាស។”

២

ឈ្មោះកាព្យមួយបែបជាពាក្យ ៩មានចួនរណ្ដំបីៗម៉ាត់ លោតៗតាមសង្កាត់, ក្នុងមួយបទមាន ៤បាទ គឺបួនៗឃ្លា (រួមជា ៣៦ម៉ាត់), ដូចជា :

ឧទាហរណ៍

“សត្វរមាំង ស្រឡាំងកាំង ព្រោះឃើញព្រាន, កាលវាមាន ក្ដីភ័យភិត គិតតែបោល, ទោះឈ្មោលញី គិតតែពី ការរត់ចោល, គ្នាទង្គោល បោលទង្គិច- ឈើក៏មាន។ កាព្យបែបនេះ កវីបុរាណបានឱ្យឈ្មោះចួនរដឹកថា រលកខ្ទប់ច្រាំង, រមាំងបើកបាស, ទន្សាយទីសទាស, មាន់ទឹកបណ្ដើរកូន ... (សឹងមានលក្ខណៈផ្សេងៗគ្នា)។”

ចំណាំការប្រើប្រាស់

(ចំណេះឬល្បិចខ្មែរក្នុងសម័យបុរាណ)។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី

From Pali.

ប្រភពក្នុងវចនានុក្រម៖ (បា. បាស "អន្ទាក់, ចំណង")

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់