វចនា.
វចនានុក្រមខ្មែរវចនានុក្រម
“លោកអ្នក” ជាអក្ខរាវិរុទ្ធឆ្លាស់។ អត្ថន័យខាងក្រោមជារបស់ពាក្យ អ្នក។

អ្នក

[នាក់]

Learner aid: [នាក់]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

(ព.បុ.) សព្វថ្ងៃនេះប្រើជាអញ្ញត្រសព្ទ) ពាក្យប្រើជាជំនួសឈ្មោះបុគ្គលដែលត្រូវនិយាយទៅរកក្នុងទីចំពោះមុខ សម្រាប់ប្រជាពលរដ្ឋហៅគ្នាដោយសេចក្ដីគួរសម មិនចេញឈ្មោះបុគ្គលនោះ (ប្រើបានទាំងបុរសទាំងស្ត្រី) :

អក្ខរាវិរុទ្ធឆ្លាស់៖លោកអ្នក
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៣៩ ន័យ
១

(ព.បុ.) សព្វថ្ងៃនេះប្រើជាអញ្ញត្រសព្ទ) ពាក្យប្រើជាជំនួសឈ្មោះបុគ្គលដែលត្រូវនិយាយទៅរកក្នុងទីចំពោះមុខ សម្រាប់ប្រជាពលរដ្ឋហៅគ្នាដោយសេចក្ដីគួរសម មិនចេញឈ្មោះបុគ្គលនោះ (ប្រើបានទាំងបុរសទាំងស្ត្រី) :

ឧទាហរណ៍

“អ្នកអញ្ជើញទៅណា? អញ្ជើញអ្នកចូលអង្គុយលេងសិន! អ្នកស្រីសុខសប្បាយទេឬ?។”

២

សាធារណជនហៅបងថ្លៃក៏ប្រើពាក្យ អ្នក ដែរ។

៣

ប្រើជាពាក្យនាំមុខឈ្មោះបុគ្គលក៏បាន :

ឧទាហរណ៍

“អ្នកទេព, អ្នកនន្ទ, អ្នកចន្ទ, អ្នកសុខ។”

៤

ទំនៀមសាធារណជនខ្មែរក្នុងសម័យពីដើម មុនសម័យបច្ចុប្បន្ននេះ, បើបុរសណាបានបួសជាភិក្ខុហើយសឹកមក ត្រូវហៅ អ្នក (អ្នកសោម, អ្នកសម) ; បើបានបួសជាសាមណេរហើយសឹកមកត្រូវហៅ ជី (ជីមាស, ជីមិត្រ) ; បើមិនបានបួសសោះទេ ត្រូវហៅ ចៅ (ចៅប្រាក់ ចៅមាស) ; បើនៅជំទង់ឬកំលោះហៅ អា។ ដោយហេតុនេះ ទើបមានពាក្យចាស់ទុំខ្លះនិយាយបង្អាប់គ្នាថា បួសឱ្យតែព្រះពុទ្ធឱ្យងារ គឺបួសហើយសឹកមកគ្មានចេះអ្វី បួសយកតែងារ អ្នក ឬ ជី ប៉ុណ្ណោះ។

៥

(ជាអញ្ញត្រសព្ទ) បុគ្គល, ជន, មនុស្ស។

៦

ជនឯទៀតក្រៅពីញាតិ គឺជនដែលមិនមែនជាសាច់ញាតិ (អញ្ញាតកជន) :

ឧទាហរណ៍

“គាត់នឹងខ្ញុំជាអ្នកកន្តៀតទេ ប៉ុន្តែរាប់អានគ្នាទុកស្មើញាតិ។”

៧

(ម.ព. អ្នកការ)។

៨

បុគ្គលដែលធ្វើការឬដែលកាន់ការ។

៩

ជនដែលក្រទ្រព្យ។

១០

ជនដែលនៅក្នុងក្រុង។

១១

ជនដែលខ្លាច។

១២

បុគ្គលខ្លៅ។

១៣

ជនខ្លះ។

១៤

ជនដែលចម្អិនភោជនាហារ (អារាលិក ឬ អាឡារិក)។

១៥

មនុស្សដែលធ្វើចម្ការ។

១៦

បុគ្គលមានចំណេះ។

១៧

បុគ្គលដែលចោទប្រកាន់ឬដែលដាក់ចំណោទ។

១៨

ជនអ្នកឆ្លើយ។

១៩

ភុជិស្សជន។

២០

ជនដែលធ្វើជំនួញ។

២១

បុគ្គលដែលឈ្លប។

២២

ជនដែលដឹង។

២៣

បុគ្គលដែលតូចជាងគេ។

២៤

បុគ្គលដែលទាបថោក។

២៥

បព្វជិតដែលចេះទេសន៍ (ធម្មកថិក)។

២៦

បុគ្គលជាធំ (ឥស្សរជន)។

២៧

បុគ្គលដែលធ្វើការឬដែលកាន់ការ។

២៨

ជនដែលមានផ្ទះលំនៅក្នុងប្រជុំផ្សារ ឬដែលលក់ទំនិញក្នុងផ្សារ។

២៩

ជនដែលនៅក្នុងស្រុកព្រៃ។

៣០

មនុស្សដែលចេះភ្លេងឬដែលលេងភ្លេង។

៣១

អ្នកដែលមានទ្រព្យច្រើន អ្នកបរិបូរដោយទ្រព្យសម្បត្តិ។

៣២

ជនដែលមានមុខមានឈ្មោះនិងជនដែលមានមុខការឬដែលជាប្រមុខក្នុងកិច្ចការ។

៣៣

ជនដែលរក; ជនដែលខំប្រឹងធ្វើការរកស៊ី។

៣៤

មនុស្សដែលធ្វើរាជការ។

៣៥

ជនដែលកំពុងរៀន, សិស្សរៀន។

៣៦

ជនដែលនៅក្នុងស្រុក; ប្រជុំជនឬពួកជនក្នុងស្រុកនីមួយៗ។

៣៧

ជនដែលធ្វើស្រែ។

៣៨

ជនដែលស៊ើបការណ៍។

៣៩

ជនអស់ហ្នឹង។

ចំណាំការប្រើប្រាស់

(ព.ផ្ទ. ញាតិ, សាច់ញាតិ, បងប្អួន)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់