វចនា.
វចនានុក្រមខ្មែរវចនានុក្រម

សម

[សម](ស. សរសេរ ស្ចម ឬ ជ៍្ចម អ.ថ. សម់)

Learner aid: [សម]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

នេសាទុបករណ៍មួយប្រភេទ មានផ្លែដែកមូលស្រួចបីទន្ទឹមគ្នាឥតងៀង មានដងឈើខ្លីកោងក្ងក់ សម្រាប់ចាក់ត្រី។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៣៨ ន័យ
១

នេសាទុបករណ៍មួយប្រភេទ មានផ្លែដែកមូលស្រួចបីទន្ទឹមគ្នាឥតងៀង មានដងឈើខ្លីកោងក្ងក់ សម្រាប់ចាក់ត្រី។

២

ប្រដាប់មានផ្លែជាម្រាមបួនទន្ទឹមគ្នាជាគូនឹងស្លាបព្រា សម្រាប់កាន់ចាក់ចាប់អាហារបរិភោគ។

៣

ហ្វឹកហាត់ឱ្យស្ទាត់, ហាត់ជាមួយគ្នាឱ្យជំនាញ, ល្បងគ្នាមើលឱ្យដឹងដំណើរស្ទាត់រាល់ខ្លួន :

ឧទាហរណ៍

“អ្នកប្រដាល់សមដៃគ្នា, លោកសង្ឃសមធម៌, អ្នករៀនបាលីសមប្រយោគ។”

៤

ដែលរញមស្លឹក ដោយត្រូវកម្ដៅថ្ងៃខ្លាំង ឬជាំទឹកជាដើម :

ឧទាហរណ៍

“ឈើសមស្លឹក។”

៥

ដែលស្មើគ្នា, ប៉ុនគ្នា, ប្រហែលគ្នា; ស្រដៀងគ្នា :

ឧទាហរណ៍

“រូបរាងសមគ្នា, ប្ដីប្រពន្ធសមគ្នា។”

៦

ដែលល្មមល្អមើល, មិនទាស់ភ្នែក, មិនឆ្គង :

ឧទាហរណ៍

“កាត់សក់សម, ស្លៀកពាក់សម។”

៧

ដែលត្រូវ, ត្រូវដូច :

ឧទាហរណ៍

“សមដូចពាក្យគេថា; និយាយដូច្នេះមិនសមសោះ! ល្អសមគួរ។”

៨

ដំណើរសម្ដែងអាការៈកិរិយាសុភាពរៀបរយ, ការធ្វើបដិសណ្ឋារៈរកគ្នាត្រូវបែបបទ :

ឧទាហរណ៍

“មានសមគួររកគ្នា។”

៩

គប់រក, ចូលគំនិតគ្នា។

១០

ល្មម, យ៉ាងមធ្យម។

១១

រួមគំនិតជាមួយ។

១២

គួរជា, ល្មមជា :

ឧទាហរណ៍

“សមជានឹងបាន។”

១៣

គួរតែ, ល្មមតែ :

ឧទាហរណ៍

“សមតែនឹងឱ្យ។”

១៤

អាជ្ញា, ពិន័យដែលសមនឹងទោសខុស។

១៥

គួរបី, គួរគប្បី :

ឧទាហរណ៍

“សមបីអ្វីនឹងដល់ម្ល៉ឹង!; មិនសមបីនឹងទៅជាយ៉ាងហ្នឹងសោះ!”

១៦

ដែលគួរដល់បុណ្យ, ដែលល្មមនឹងបុណ្យ។

១៧

គួរបើ :

ឧទាហរណ៍

“មិនសមបើដល់ម្ល៉ឹងសោះ!!”

១៨

ស្មើ, ស្មើគ្នា, ប៉ុនគ្នា, ប្រហែលគ្នា, ដូចគ្នា។

១៩

គោត្រត្រូវគ្នា, សែត្រូវគ្នា; អ្នកដែលមានគោត្រត្រូវគ្នា។

២០

(ម.ព. សមគោត្ត)។

២១

ការប្រព្រឹត្តស្មើ, ការកាន់ធម៌ស្មើ គឺមិនលម្អៀង ព្រោះស្រឡាញ់, ព្រោះស្អប់, ព្រោះល្ងង់, ព្រោះខ្លាច (ម.ព. អគតិ ផង)។

២២

(ម.ព. សមចារី)។

២៣

អ្នកប្រព្រឹត្តស្មើ, អ្នកកាន់ធម៌ស្មើ (អ្នកមិនលម្អៀងដោយអគតិ ៤យ៉ាង)។

២៤

ចិត្តស្មើ; ចិត្តស្មើគ្នា។

២៥

គំនិតស្មើគ្នា។

២៦

ជាតិស្មើគ្នា; ជាតិត្រូវគ្នា។

២៧

អ្នកដែលមានជាតិស្មើគ្នា។

២៨

(ម.ព. សមជាតិក)។

២៩

(ម.ព. សមជាតិក)។

៣០

ការចិញ្ចឹមជីវិតស្មើ គឺចិញ្ចឹមជីវិតត្រូវតាមធម៌ តាមច្បាប់មិនខ្ពស់ៗទាបៗ។

៣១

តេជះ, អំណាច ស្មើគ្នា; អ្នកដែលមានអំណាចស្មើគ្នា។

៣២

ឈ្មោះត្រូវគ្នា; អ្នកដែលមានឈ្មោះត្រូវគ្នា។

៣៣

ចំណេះស្មើគ្នា។

៣៤

អ្នកដែលមានចំណេះស្មើគ្នា។

៣៥

(ម.ព. សមវិជ្ជា)។

៣៦

ដែលមានវិបាកស្មើគ្នា; អំពើដែលមានផលស្មើគ្នា។

៣៧

អាយុស្មើគ្នា, ឆ្នាំដំណាលគ្នា។

៣៨

អនុភាពស្មើគ្នា; អ្នកដែលមានអានុភាពស្មើគ្នា។

ចំណាំការប្រើប្រាស់

(ព.ផ្ទ. វិសម)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

(ស. សរសេរ ស្ចម ឬ ជ៍្ចម អ.ថ. សម់)

ប្រភពក្នុងវចនានុក្រម៖ (ស. សរសេរ ស្ចម ឬ ជ៍្ចម អ.ថ. សម់)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់