វចនា.
វចនានុក្រមខ្មែរវចនានុក្រម
“សាក្យ” ជាអក្ខរាវិរុទ្ធឆ្លាស់។ អត្ថន័យខាងក្រោមជារបស់ពាក្យ សក្យ។

សក្យ

នាម· noun [ស័ក-ក្យ៉ៈ]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: noun · [ស័ក-ក្យ៉ៈ] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ជនពួកមួយនៅក្នុងដែនសក្កៈ (ជាប់គ្នានឹងប្រទេសឥណ្ឌាភាគខាងកើត, ជិតភ្នំហិមពាន្ត ឬហិមាល័យ) គឺពួកជនជាពូជវង្សនៃព្រះសក្យមុនីសម្ពុទ្ធ :

អក្ខរាវិរុទ្ធឆ្លាស់៖សាក្យសក្យ—សាក្យ—
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១៧ ន័យ
១

ជនពួកមួយនៅក្នុងដែនសក្កៈ (ជាប់គ្នានឹងប្រទេសឥណ្ឌាភាគខាងកើត, ជិតភ្នំហិមពាន្ត ឬហិមាល័យ) គឺពួកជនជាពូជវង្សនៃព្រះសក្យមុនីសម្ពុទ្ធ :

ឧទាហរណ៍

“ពួកសក្យ, ជាតិសាក្យ (សម័យសព្វថ្ងៃនេះហៅ នេប៉ាឡេស៍ "អ្នកប្រទេសនេប៉ាល")។”

២

(ព.ទ.បុ.) រឹងត្អឹងដោយប្រកាន់ជាតិ ប្រកាន់ត្រកូលដូចជាជនពួកសាក្យ។

៣

(ម.ព. រឹងដូចសាក្យ)។

៤

ជនបទឬដែនរបស់ពួកសាក្យ "ក្នុងសម័យពីដើមរៀងមកដល់ពុទ្ធកាល មានក្រុង កបិលវត្ថុ ឬ កបិលព័ស្តុ ជារាជធានី; សម័យឥឡូវនេះ ដែននោះប្រែឈ្មោះជា នេប៉ាល Népal, រាជធានីឈ្មោះ កដ្ឋមណ្ឌូ Katthamandu ។ "នេប៉ាល" ប្រែថា "ប្រទេសរក្សានូវទម្លាប់ល្អរបស់ខ្លួនមិនឱ្យបាត់"; កដ្ឋមណ្ឌូ បំប្លែងចេញពីពាក្យ កដ្ឋមណ្ឌប ប្រែថា "ក្រុងមានសុទ្ធតែផ្ទះឈើ" ដ្បិតក្រុងនេះកាលដែលគេចាប់ផ្ដើមសាងជាដំបូង គេសង់សុទ្ធតែផ្ទះឈើខ្លឹមដែលមានសាច់ធន់ជាប់បានយូរ ...។

៥

ត្រកូលសាក្យ។

៦

បព្វជិតជាកូនចៅឬជាពួជវង្សនៃព្រះពុទ្ធជាបុត្ររបស់សាក្យ (បព្វជិតពុទ្ធិក) :

ឧទាហរណ៍

“ពួកសក្យបុត្តិយ៍, សមណសក្យបុត្តិយ៍។”

៧

អ្នកប្រាជ្ញរបស់ពួកសាក្យ (ព្រះសមណគោតមបរមគ្រូ)។

៨

ដែនសក្យៈ។

៩

ស្ដេចរបស់ពួកសាក្យ, ពួកស្ដេចសាក្យ (ពួកព្រះញាតិវង្សរបស់ព្រះសក្យមុនី)។

១០

ឋានន្តរសមណស័ក្ដិទីរាជាគណៈសម្រាប់ទោ :

ឧទាហរណ៍

“ព្រះសាក្យវង្ស (ធៀបនឹងឋានន្តរមន្ត្រីខាងអាណាចក្រទី ឧកញ៉ាស្រីធម្មាធិរាជ ...សេនាបតីក្រសួងវាំងសម្រាប់ទោ ដែលសម័យសព្វថ្ងៃនេះ តាំងជាទីអនុរដ្ឋលេខាធិការនៃក្រសួងវាំង)។”

១១

(ព.ប្រ.) សីហៈ ឬសិង្ហរបស់ពួកសាក្យ (ព្រះសក្យមុនី) :

ឧទាហរណ៍

“(ព.កា.) ថា ព្រះសក្យមុនី ទ្រង់ចេញពីសក្យរដ្ឋ ទ្រង់បួសតាមបែបបទ ជាបន្ទាត់នៃពុទ្ធា។ ដែលបានត្រាស់មុនៗ មានបុណ្យគុណដូចៗគ្នា ទ្រង់កាន់ធម៌ចរិយា ត្រាតែបានជាព្រះពុទ្ធ។”

១២

(ម.ព. សក្យត្រកូល)។

១៣

(ម.ព. សក្យបុត្តិយ៍)។

១៤

(ម.ព. សក្យមុនី)។

១៥

(ម.ព. សក្យរដ្ឋ)។

១៦

(ម.ព. សក្យរាជ)។

១៧

(ម.ព. សក្យសីហៈ)។

ចំណាំការប្រើប្រាស់

1

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា. សក្ក ឬប្រើជា សក្យ ក៏មាន; សំ. ឝាក្យ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់