វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ស្ថានីយ

នាម· noun [ស្ថា-នី]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: noun · [ស្ថា-នី] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ទីសម្រាប់សម្នាក់, សម្រាប់ឈប់; ទីចត, ទីសំចត; ដំណាក់សម្រាប់ឈប់សម្រាក, សម្រាប់ដាក់រទេះជាដើម; ស្រុក, ភូមិ, លំនៅ។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១០ ន័យ
១

ទីសម្រាប់សម្នាក់, សម្រាប់ឈប់; ទីចត, ទីសំចត; ដំណាក់សម្រាប់ឈប់សម្រាក, សម្រាប់ដាក់រទេះជាដើម; ស្រុក, ភូមិ, លំនៅ។

២

ទីតាំងសម្រាប់សង្កេតនិងកត់ត្រាអំពីកម្ពស់ សីតុណ្ហភាព ល្បឿននៃចរន្ត កម្រិតល្អក់ និងបាតុភូតផ្សេងៗនៃទឹក :

ឧទាហរណ៍

“ស្ថានីយជលសាស្ត្រទន្លេបាសាក់-កោះខែល។”

៣

កន្លែងផ្សាយកម្មវិធីតាមកញ្ចក់ទូរទស្សន៍ :

ឧទាហរណ៍

“នាងបានធ្វើការនៅស្ថានីយទូរទស្សន៍អប្សរា។”

៤

កន្លែងដែលយានយន្តចូលចាក់ប្រេង (សំាង ម៉ាស៊ូត...) :

ឧទាហរណ៍

“ម្ចាស់ស្ថានីយប្រេងឥន្ធនៈត្រូវធានាឱ្យបាននូវសុវត្ថិភាព ចៀសវាងបង្កគ្រោះអគ្គិភ័យ។”

៥

កន្លែងតាំងឧបករណ៍ពិសេស សម្រាប់តាមដានចលនារបស់ផ្កាយរណប និងទទួលព័ត៌មានពីទីនោះ។

៦

ស្ថានីយអយស្ម័យយាន, ចំណតរថភ្លើង, កន្លែងសម្រាប់ទទួលអ្នកធ្វើដំណើរឬដឹកជញ្ជូនអីវ៉ាន់នានាតាមរថភ្លើង :

ឧទាហរណ៍

“ស្ថានីយរថភ្លើងភ្នំពេញ។”

៧

ទីតាំងសម្រាប់ផលិតថាមពលអគ្គិសនីដោយទួប៊ីនដែលវិលដោយសារចរន្តទឹកហូរ :

ឧទាហរណ៍

“ស្ថានីយវារីអគ្គិសនីសេសានក្រោម២។”

៨

កន្លែងផ្សាយកម្មវិធីផ្សាយសំឡេងតាមរលកធាតុអាកាស :

ឧទាហរណ៍

“ស្ថានីយវិទ្យុជាតិ។”

៩

កន្លែងដែលទទួល ប្រមូលទិន្នន័យ និងធ្វើរបាយការណ៍អំពីការសង្កេតផ្នែកឧតុនិយម :

ឧទាហរណ៍

“ស្ថានីយឧតុនិយមពោធិ៍ចិនតុង, សកម្មភាពដំឡើងស្ថានីយឧតុនិយមស្វ័យប្រវត្ត។”

១០

យានដែលគេបាញ់បង្ហោះទៅទុកនៅតារាវិថី សម្រាប់ធ្វើជាមូលដ្ឋាននៃការស្រាវជ្រាវផ្សេងៗ :

ឧទាហរណ៍

“ស្ថានីយអវកាសអន្តរជាតិ។”

ចំណាំការប្រើប្រាស់

(ម.ព. ឋានីយ)។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.; បា. ឋានីយ ជា គុ. "ដែលគួរជាទីតាំង; ដែលគួរឈប់, គួរសំចត ; ...")

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់