វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អន្ទង់

នាម· noun [អន់-ទង់]

Learner aid: noun · [អន់-ទង់]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ទីឃជាតិមួយប្រភេទ ខ្លួនមូលវែងសណ្ឋានពស់ ប៉ុន្តែឥតស្រកា មានរំអិល ឥតពិស កើតនៅអាស្រ័យក្នុងទឹកក្នុងភក់ រាប់បញ្ចូលក្នុងពួកមច្ឆជាតិ :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៦ ន័យ
១

ទីឃជាតិមួយប្រភេទ ខ្លួនមូលវែងសណ្ឋានពស់ ប៉ុន្តែឥតស្រកា មានរំអិល ឥតពិស កើតនៅអាស្រ័យក្នុងទឹកក្នុងភក់ រាប់បញ្ចូលក្នុងពួកមច្ឆជាតិ :

ឧទាហរណ៍

“អន្ទង់កប់ភក់។”

២

(ព.ប្រ.) ច្រមុះមនុស្សដែលមានចុងស្រួចឆ្លឺម សណ្ឋានស្រដៀងនឹងច្រមុះអន្ទង់។

៣

ប៉ិនឬហៃខាងការចចាក់ចចុចឈ្លេចឈ្លីរកហេតុរកដំណើរដែលកំបាំងឱ្យឃើញតាមពិត :

ឧទាហរណ៍

“មនុស្សច្រមុះអន្ទង់។”

៤

ការមានចិត្តលាតត្រង់ភ្លឹងឥតកកិចកកុច ឬដែលស្មោះអស់ពីពោះ, មានចិត្តត្រង់ :

ឧទាហរណ៍

“មនុស្សពោះអន្ទង់។”

៥

(ព.ទ.បុ.) ការខ្លីឬងាយ កុំធ្វើឱ្យវែងឬឱ្យពិបាកឡើយ។

៦

អន្ទង់ដែលមានខ្លួនសប្លែកពីអន្ទង់ធម្មតា (កម្រមានណាស់)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់