វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អា

សព្វនាម· pronoun [អា]មកពីភាសាឡាតាំង

Learner aid: pronoun · [អា] — From Latinសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

បុរិសសព្វនាម ជាពាក្យទាប ឥតគួរសម និយាយចំពោះទៅរកមនុស្សប្រុស ដែលជាក្មេងតូចឬមនុស្សតូចទាប, មនុស្សស្មើភាពដែលស្និទ្ធស្នាលនឹងគ្នាណាស់, ភឿន, ក្លើ ឬហៅ ចោរ, មនុស្សទោស, សត្វតិរច្ឆាន ... :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

បុរិសសព្វនាម ជាពាក្យទាប ឥតគួរសម និយាយចំពោះទៅរកមនុស្សប្រុស ដែលជាក្មេងតូចឬមនុស្សតូចទាប, មនុស្សស្មើភាពដែលស្និទ្ធស្នាលនឹងគ្នាណាស់, ភឿន, ក្លើ ឬហៅ ចោរ, មនុស្សទោស, សត្វតិរច្ឆាន ... :

ឧទាហរណ៍

“អាណា?, អានេះ, អានុះ, អាហ្នឹង, អានោះ, អាឯង; អាណុប, អានាង, អាតូច, អាច្រមក់, អាវ៉ា; អាង៉ែត, អាសម្លាញ់, អាភឿន, អាក្លើ; អាចោរ, អាចោរកំណាច; អាធ្លកសេះអ្នកមានល្បឿនស្មើគ្នានឹងអាខ្មៅសេះខ្ញុំដែរ។ សុន្ទរោវាទ យុវជនទាំងឡាយអើយ! គួរអ្នកកុំហៅគ្នា "អា", គួរហៅគ្នាអ្នក ថា "បង" ថា "ប្អូន" (តាមបង តាមប្អូន) ឬហៅថា "នាយ" គឺ "នាយនេះ, នាយនោះ" ដូច្នេះវិញ ទើបឈ្មោះថាអ្នករាល់គ្នាជាមនុស្សសុភាព ត្រូវតាមក្រឹត្យដែលអ្នកបានរៀនមក!”

២

ឈ្មោះរង្វាស់ផ្ទៃដីមួយប្រភេទស្មើនឹង ១០០ម៉ែត្រការ៉េ :

ឧទាហរណ៍

“ដីចម្ការឪឡឹក ៣០ អា។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាឡាតាំង

From Latin.

ប្រភពក្នុងវចនានុក្រម៖ (ល.ស.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់