វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ឥន្ទវង្ស

នាម· noun [អិន-ទៈ-វង់]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: noun · [អិន-ទៈ-វង់] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ឆន្ទឬកាព្យមានលំនាំសូរសំឡេងបទប្រៀបដូចជាសូរសព្ទប៉ីឬស្រឡៃនៃព្រះឥន្ទ។ ជាឈ្មោះឆន្ទឬគាថាមួយយ៉ាង សម្រាប់ប្រើបានងាយខាងភាសាសំស្ក្រឹតនិងបាលី ឬប្រើជាភាសាខ្មែរក៏បាន ប៉ុន្តែពិបាកតែងណាស់; បួនបាទគឺបួនឃ្លាកាព្យជាមួយគាថា, ក្នុងបាទមួយៗ មាន ១២អក្សរ, ត្រង់អក្សរទី ១, ២, ៣និងទី ៤, ៥, ៦ជា ត-គ ណៈ គឺគណៈដែលមានអក្សរទី ១និងទី ២ជាគរុទី ៣ជា លហុ (គរុដើម គរុកណ្ដាល លហុចុង) ; ត្រង់អក្សរទី ៧, ៨, ៩ជា ជ គណៈ គឺគណៈ ដែលមានអក្សរទី ១និងទី ៣ជាលហុ ទី ២ជាគរុ (លហុដើម គរុកណ្ដាល លហុចុង) ; ត្រង់អក្សរទី ១០, ១១, ១២ជា រ គណៈ គឺគណៈដែលមានអក្សរទី ១និង ទី ៣ជាគរុ ទី ២ជាលហុ (គរុដើម លហុកណ្ដាល គរុចុង) ; ទាំងបួនបាទ មានកំណត់ដូចគ្នា (ពាក្យប្រាប់មេឥន្ទវិសច្ឆន្ទនេះថា សាយិន្ទវំសា ខលុ យត្ថ តា ជរា)។

អក្ខរាវិរុទ្ធឆ្លាស់៖ឥន្ទវំសច្ឆន្ទ
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ឆន្ទឬកាព្យមានលំនាំសូរសំឡេងបទប្រៀបដូចជាសូរសព្ទប៉ីឬស្រឡៃនៃព្រះឥន្ទ។ ជាឈ្មោះឆន្ទឬគាថាមួយយ៉ាង សម្រាប់ប្រើបានងាយខាងភាសាសំស្ក្រឹតនិងបាលី ឬប្រើជាភាសាខ្មែរក៏បាន ប៉ុន្តែពិបាកតែងណាស់; បួនបាទគឺបួនឃ្លាកាព្យជាមួយគាថា, ក្នុងបាទមួយៗ មាន ១២អក្សរ, ត្រង់អក្សរទី ១, ២, ៣និងទី ៤, ៥, ៦ជា ត-គ ណៈ គឺគណៈដែលមានអក្សរទី ១និងទី ២ជាគរុទី ៣ជា លហុ (គរុដើម គរុកណ្ដាល លហុចុង) ; ត្រង់អក្សរទី ៧, ៨, ៩ជា ជ គណៈ គឺគណៈ ដែលមានអក្សរទី ១និងទី ៣ជាលហុ ទី ២ជាគរុ (លហុដើម គរុកណ្ដាល លហុចុង) ; ត្រង់អក្សរទី ១០, ១១, ១២ជា រ គណៈ គឺគណៈដែលមានអក្សរទី ១និង ទី ៣ជាគរុ ទី ២ជាលហុ (គរុដើម លហុកណ្ដាល គរុចុង) ; ទាំងបួនបាទ មានកំណត់ដូចគ្នា (ពាក្យប្រាប់មេឥន្ទវិសច្ឆន្ទនេះថា សាយិន្ទវំសា ខលុ យត្ថ តា ជរា)។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា. ឥន្ទវំស < ឥន្ទ "ព្រះឥន្ទ" + វំស" ប៉ី; ខ្លុយ; ស្រឡៃ"; សំ. ឥន្ទ្រវំឝ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់