វចនានុក្រមមធ្យមសិក្សាបត្រនាម·[មៈ-ធ្យំ-មៈ-សិក-សា-ប័ត]សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ប្រព័ន្ធអប់រំជំនាន់មុន) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមធ្យោបាយនាម·[ម័ត-ធ្យោ-បាយ]ឧបាយជាកណ្ដាល, ដំណើរទំនងដ៏ល្មមសមគួរសម្រាប់ធ្វើកិច្ចការឱ្យបានសម្រេចតាមបំណង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមធ្យ័តគុណនាម·[ម័ត-ធ្យ័ត] ឬ [ម័ត-ថ្យ័ត]ដែលស្ថិតនៅក្នុងស្ថានជាកណ្ដាល, ដែលតាំងនៅក្នុងកណ្ដាល, ជាកណ្ដាល, យ៉ាងកណ្ដាល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមននាម·[មន]ឈ្មោះឈើដំណាំមួយប្រភេទ គេដាំយកស្លឹកប្រើជាចំណីដង្កូវនាងធ្វើសូត្រ; មាន ២ប្រភេទគឺ មនតូច មនដើមតូចៗ ស្លឹកតូច; មនធំ មនដើមធំ ស្លឹកធំៗ ដាំតែម្ដងរស់នៅបានយូរឆ្នាំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមនសិការនាម·[មៈ-នៈ-សិ-កា-រ៉ៈ] ឬ [មៈ-នៈ-សិ-កា]ការធ្វើទុកក្នុងចិត្ត, ការកំណត់ទុកក្នុងចិត្ត, ដំណើរយកចិត្តទុកដាក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមនុ[មៈ-នុ]ព្រះនាមប្រថមក្សត្រិយ៍ក្នុងខាងដើមភទ្រកល្ប គឺព្រះនាមក្សត្រិយ៍មួយអង្គដែលពួកមនុស្សព្រមគ្នាសន្មតឱ្យធ្វើជាស្ដេចមុនដំបូងបំផុត ក្នុងខាងដើមនៃភទ្រកល្បនេះ, ហៅថា ព្រះបាទមនុ ឬហៅថា មហាសម្មតរាជ ក៏បាន (តាមលទ្ធិពុទ្ធសាសនា)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមនុជទេស្សន៍នាម·[មៈ-នុ-ជៈ-ទេស]ការស្អប់មនុស្សជាតិ ការស្អប់ខ្ពើមសង្គម ការមិនចូលចិត្ត ការមិនទុកចិត្តមនុស្សដូចគ្នា ការរើសអើងមនុស្សដូចគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមនុជទេស្សិកនាម, គុណនាម·[មៈ-នុ-ជៈ-ទេស-សិក]អ្នកឬជនដែលស្អប់ខ្ពើមនុស្សដូចគ្នា, ដែលស្អប់ខ្ពើមមនុស្សដូចគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមនុជទេស្សីនាម·[មៈ-នុ-ជៈ-ទេស-សី]អ្នកឬជនដែលមិនទុកចិត្តមនុស្សដូចគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមនុជប្រេមនាម·[មៈ-នុ-ជៈ-ប្រេម]អ្នកមានសេចក្ដីសុខនឹងអ្នកដទៃ ជនដែលមានសេចក្ដីសុខចេះលើកតម្កើងមនុស្សផងគ្នា, អ្នកដែលស្រឡាញ់មនុស្សជាតិ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមនុជប្រេមភាពនាម·[មៈ-នុ-ជៈ-ប្រេ-មៈ-ភាប]ភាពរីករាយនឹងមនុស្សផងគ្នា ភាពនៃសេចក្ដីស្រឡាញ់មនុស្សជាតិ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមនុជប្រេមីនាម·[មៈ-នុ-ជៈ-ប្រេ-ម៉ី]សេចក្ដីត្រេកអរ សេចក្ដីសោមនស្សនឹងមនុស្សដូចគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមមនុជាធិបតីនាម·[មៈ-នុ-ជា-ធិ-ប៉ៈ-ដី]អ្នកដែលជាម្ចាស់របស់ពួកមនុស្ស គឺក្សត្រិយ៍ទ្រង់រាជ្យ ហៅថា មនុជិន្ទ ឬ មនុជេន្ទ្រ ក៏បាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក