វចនានុក្រមសដាយុសនាម·[សៈ-ដា-យុស]ឈ្មោះបក្សីធំមួយ មាននិយាយក្នុងរឿងរាមកេរ្តិ៍ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសដូវនាម·[សៈ-ដូវ]អាហារធ្វើដោយប្រអួលផង់ឬម្សៅស្ងួត សម្រាប់ទុកបរិភោគបានយូរ; មាន ២យ៉ាងគឺ សដូវដុំធ្វើឱ្យជាដុំៗ, សដូវផង់ ធ្វើឱ្យនៅផង់រាយៗ; ប្រើជាស្បៀងក្នុងវេលាដើរផ្លូវឆ្ងាយដាច់ស្រយាលឬប្រើក្នុងវេលារត់លូនគេចចៀសពីមុខទ័ព :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសឌាង្គនាម·[សៈ-ឌាង]ចំណែក ៦របស់រាងកាយគឺដៃ ២, ជើង ២, ក្បាល ១, ដងខ្លួន ១:មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសណ្ដនាម·[សន់-ដ]ហាម, កណ្ដាប់មាត់, រឹម ដែលដាក់បន្សាបថែមឱ្យកើនចំណុះឬកើនបន្ទុកជាងប្រក្រតីដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសណ្ដង់នាម·[សន់-ដង់]ក្បាលទងផ្លែឈើចំពូកខ្លះ ត្រង់ដែលតពីទងទៅជាប់នឹងសាច់ផ្លែ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសណ្ដា[សន់-ដា]ឈ្មោះវល្លិមួយប្រភេទ ស្លឹកមានសណ្ឋានស្រដៀងនឹងស្លឹកវល្លិដំឡូងជ្រូក ច្រើនដុះនៅក្នុងព្រៃដែលមានទីដីខ្ពស់, ផ្លែមូលៗតូចៗ, ស្លឹកនិងផ្លែខ្ចីមានរសជូរ ប្រើជាបន្លែឬអន្លក់បាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសណ្ដាន់នាម·[សន់-ដាន់]ឈើរនាមមួយប្រភេទ ស្លឹកនិងផ្លែមានរសជូរ សម្រាប់ប្រើធ្វើជាម្ជូរស្ល ឬផ្លែដែលចិតហាលឱ្យក្រៀមប្រើជាម្ជូរជ្រក់ក៏បាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសណ្ដាបគុណកិរិយា·[សន់-ដាប]ដែលខំប្រឹងពេញកម្លាំងឬពេញទំហឹងបែកញើសដាប :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសណ្ដាប់នាម·[សន់-ដាប់]ទម្លាប់ដែលកើតមានដោយបានស្ដាប់ឮតៗមក; ទំនៀម; បែប, បែបបទ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសណ្ដាប់ស្ទង់នាម·[សន់-ដាប់-ស្ទង់](វេជ្ជ.) ឧបករណ៍ពង្រីកសូរដែលគេប្រើប្រាស់នៅក្នុងវិស័យវេជ្ជសាស្ត្រឬវេជ្ជសាស្ត្រសត្វ (តិចតួចចំពោះសត្វប្រភេទធំ) សម្រាប់ស្ទង់ស្ដាប់អាការៈរោគ ពោលគឺស្ដាប់សូរសរីរាង្គក្នុង, ឧបករណ៍ស្ទង់ស្ដាប់អាការៈរោគ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសណ្ដូនកិរិយាសព្ទ·[សន់-ដូន]ទម្លាក់ចុងខ្សែឬពួរដែលចងវត្ថុធ្ងន់ឱ្យធ្លាក់ចុះស្រឹមទៅក្នុងទឹកចាប់ឬចងចុងខ្សែឬចុងពួរម្ខាងឱ្យនៅមិនឱ្យលិច ឬឱ្យលិចទាំងអស់ក៏មាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសណ្ដែកនាម·[សន់-ដែក]ដំណាំលតាជាតិ ដែលដាំយកផ្លែ, យកគ្រាប់ ប្រើជាអាហារឬស្លជាប្រេងក៏បានខ្លះ, ...ជារបរមានប្រយោជន៍សំខាន់មួយយ៉ាងដល់មនុស្សគ្រប់ប្រទេស; សណ្ដែកមានច្រើនប្រភេទគឺ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសណ្ដែកដីនាម·[សន់-ដែក-ដី]សណ្ដែកមួយប្រភេទ ដាំយកមើមប្រើការបានច្រើនយ៉ាង, ជារបរសំខាន់មួយក្នុងកម្ពុជរដ្ឋ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសណ្ដែកបណ្ដុះនាម·[សន់-ដែក-បន់-ដុះ]លំពង់សណ្ដែកបាយ ដែលកើតពីគេត្រាំគ្រាប់បណ្ដុះក្នុងក្អម ឬកប់ក្នុងដីខ្សាច់ឱ្យដុះលូតវែងៗ ប្រើជាបន្លែ, ជារបោយ, ជាអន្លក់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក