វចនា.
ប្រធានបទ

វចនានុក្រម.

ពាក្យខ្មែរ ២៥២៨៥ ដែលទាក់ទងនឹងប្រធានបទនេះ។

ពាក្យក្នុងប្រធានបទ

ប្រធានបទផ្សេងទៀត · ២៥២៨៥ ពាក្យ

វចនានុក្រម

ឈើច្រត់

នាម[ឈើ-ច្រត់]

ឈើមានចម្ពាមដែកឬស្ពាន់ដាក់នៅគល់ឬឥតចម្ពាមក៏បាន សម្រាប់កាន់ច្រត់ទប់អត្តភាព; ក្នុងវិន័យខាងព្រះពុទ្ធសាសនា មានពុទ្ធានុញ្ញាតឱ្យប្រើបានចំពោះតែភិក្ខុមានជំងឺ ដែលខានកាន់ឈើច្រត់មិនអាចនឹងដើរបាន, ខ្នាតឈើច្រត់នោះយ៉ាងវែងបានត្រឹមតែប្រវែង ៤ហត្ថ, ត្រូវឱ្យមានអនុញ្ញាតអំពីជំនុំសង្ឃផងទើបកាន់បាន។

មើលអត្ថន័យ
វចនានុក្រម

ឈើទាល

នាម[ឈើ-ទាល]

ឈ្មោះឈើមួយប្រភេទមានជ័រសម្រាប់ធ្វើចន្លុះឬលាប, បិទ, ពរទូកជាដើម; ឯខ្លឹមសម្រាប់ជាគ្រឿងទព្វសម្ភារៈផ្សេងៗ, ជាឈើមានប្រយោជន៍យ៉ាងសំខាន់ក្នុងកម្ពុជប្រទេស។

មើលអត្ថន័យ