វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ខ

នាម· noun [ខ]

Learner aid: noun · [ខ]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

តួព្យញ្ជនៈទី២នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី២ក្នុងវគ្គទី១។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [kʰ] ជាព្យញ្ជនៈរនាំងក្រអូម ខ្យល់មាត់ សូរស្ទះ ធនិត អឃោសៈ។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

តួព្យញ្ជនៈទី២នៃអក្ខរក្រមព្យញ្ជនៈខ្មែរ និងជាតួព្យញ្ជនៈទី២ក្នុងវគ្គទី១។ តួព្យញ្ជនៈនេះមានអក្ខរសូរអន្តរជាតិ [kʰ] ជាព្យញ្ជនៈរនាំងក្រអូម ខ្យល់មាត់ សូរស្ទះ ធនិត អឃោសៈ។

២

ចម្អិនម្ហូបដែលហៅ ខ :

ឧទាហរណ៍

“ខត្រី, ខសាច់។”

៣

ត្រីឬសាច់ដែលចម្អិនដោយមានគ្រឿងផ្សេងៗលាយផ្សំផង, ជាម្ហូបមានទឹកទីទៃពីសម្លនិងត្រីស្ងោរ :

ឧទាហរណ៍

“ត្រីខ, សាច់ជ្រូកខ។”

៤

ឈ្មោះដាវដងវែង មានងៀងនៅខ្នង :

ឧទាហរណ៍

“ដាវខ។”

៥

ប្រការ, ចំពូក, មាត្រា, បទ, ន័យ, សេចក្ដីស្រង់ រួមចំនួនខ្លីៗ :

ឧទាហរណ៍

“ខ ១, ខ ២, ខ ៣។”

ចំណាំការប្រើប្រាស់

3

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់