វចនា.
វចនានុក្រមខ្មែរវចនានុក្រម

មហា

គុណនាម· adjective [មៈ-ហា]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: adjective · [មៈ-ហា] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ធំ; ច្រើន; ប្រសើរ; សម្បើម; ខ្លាំង ...។ :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៨៣ ន័យ
១

ធំ; ច្រើន; ប្រសើរ; សម្បើម; ខ្លាំង ...។ :

ឧទាហរណ៍

“មហាថេរ ព្រះថេរៈធំ; មហាទាន ទានធំ; មហាមុនី អ្នកប្រាជ្ញធំ; មហារាជ ស្ដេចធំ; មហាវ័ន ព្រៃធំ; មហាសាលា សាលាធំជាដើម។”

២

(ម.ព. មហាត្ម័ន)។

៣

នាគធំ; ដំរីធំ ...។

៤

ដែនធំ។

៥

វគ្គធំ, ដែលមានវគ្គធំៗ។

៦

អ្នកដែលមានចិត្តជាបុណ្យ, ដែលមានចិត្តឱបអរសាទរក្នុងដំណើរចង់ឱ្យអ្នកទាំងពួងបានសេចក្ដីសុខ (អ្នកប្រាជ្ញខាងផ្លូវទូន្មានចិត្ត, ហាត់ចិត្ត; ច្រើនហៅសំដៅមហាឫសី, យោគី ឬព្រះអរហន្ត)។

៧

លោកអ្នកប្រសើរបំផុត (ព្រះសព្វញ្ញុពុទ្ធ) ; ព្រះបច្ចេកពុទ្ធ) ; ព្រះអរហន្ត ...។

៨

ឈ្មោះដែនមួយក្នុងប្រទេសឥណ្ឌាប៉ែកខាងលិច (ច្រើនហៅថា មហារាស្ត្រ)។

៩

ឈ្មោះវិន័យបិដកមួយគម្ពីរនិយាយខាងវិន័យពុទ្ធសាសនា មានសេចក្ដីជាពួកៗដែលហៅថា ខន្ធកវិន័យ មាន ១០ខន្ធកៈ។

១០

ខ្ជិលធំ, ដែលខ្ជិលខ្លាំង។

១១

សេចក្ដីអាណិតធំឬច្រើនគឺអាណិតចំពោះសព្វសត្វមិនរើសមុខ ចង់ឱ្យរួចចាកទុក្ខភ័យទាំងអស់គ្នា (ករុណារបស់ព្រះសព្វញ្ញុពុទ្ធ)។

១២

កាព្យធំ គឺកាព្យដែលមានដំណើរសេចក្ដីពិស្ដារវែង។

១៣

ដែលក្រខ្លាំង, ដែលក្រក្រៃពេក។

១៤

ព្រះរាជាដែលក្រៃលែងជាងពួកមហាក្សត្រឬស្ដេចដែលជាចម្បងក្នុងពួកមហាក្សត្រ។

១៥

វង្សមហាក្សត្រិយ៍; ដែលជាពូជពង្សនៃមហាក្សត្រិយ៍ (ច្រើនប្រើជាគោរម្យព្រះនាមនៃក្សត្រិយ៍ទ្រង់រាជ្យ)។

១៦

(ម.ព. មហាក្សត្រិយវង្ស)។

១៧

ខូចធំ, ដែលខូចបណ្ដាច់។

១៨

អភិបាលស្រុក; ហៅជា សំ. ថា មហាគ្រាមភោជក ក៏បាន។

១៩

ស្រុកធំ។

២០

គំរក់បំផុត។

២១

ចោរធំ។

២២

ចិត្តដ៏ប្រសើរ, ចិត្តទូលាយ, ចិត្តឱបអរសាទរ។

២៣

ត្រកូលធំ, ពូជវង្សខ្ពង់ខ្ពស់។

២៤

ឈ្មោះក្បួនហោរមួយបែប និយាយពីថ្ងៃកំណើតមនុស្សជាដើម។

២៥

ទានធំ (អំណោយធំ) :

ឧទាហរណ៍

“ព្រះវេស្សន្តរទ្រង់បានបំពេញមហាទានធំៗជាអស្ចារ្យ។”

២៦

ទុក្ខធំ, ទុក្ខខ្លាំង។

២៧

(ម.ព. មហាទុរគត)។

២៨

អ្នកដែលក្រីក្រលំបាកខ្លាំង។

២៩

ដំណើរអត់ឃ្លានខ្លាំង, គ្រាអំណត់ខ្លាំង។

៣០

(ម.ព. មហាទុរភិក្ស)។

៣១

ទូលាយពន់ពេក។

៣២

ក្រុងធំ, មហានគរ។

៣៣

នរកធំ។

៣៤

អានុភាពធំ, អំណាចខ្លាំង, មហាអំណាច។

៣៥

ប្រសើរក្រៃពេក។

៣៦

ផ្លែធំៗ; សំដៅយកផ្លែធំៗទាំងពួង មានផ្លែដូង, ត្រឡាច, ឪឡឹក ជាដើម។

៣៧

ព្រៃធំ (ដូចគ្នានឹង មហាវ័ន ដែរ), ឈ្មោះកណ្ឌទី ៧នៃគម្ពីរមហាជាតក៍ : (ព.ពុ.) :

ឧទាហរណ៍

“កណ្ឌមហាពន។”

៣៨

ពិធីធំ គឺរបៀបដែលរៀបជាពិធីបុណ្យឬក្បួនហែយ៉ាងធំ។

៣៩

ពេទ្យធំ, គ្រូពេទ្យធំ។

៤០

ផែនដីធំ គឺផ្ទៃផែនដីទាំងមូល។

៤១

ព្រើលធំ, ព្រើលខ្លាំង។

៤២

ការចេញដើម្បីគុណដ៏ធំក្រៃលែងគឺការចេញទ្រង់ព្រះផ្នួសនៃព្រះមហាសត្វក្នុងបច្ឆិមភព (ការចេញបួសធ្វើទុក្ករកិរិយាឱ្យបានត្រាស់ជាព្រះពុទ្ធ) :

ឧទាហរណ៍

“មហាភិនិស្ក្រមនៃព្រះមហាសត្វ; សរសេរជា មហាភិនិស្ក្រមណ៍ ឬ មហាភិនេស្ក្រមណ៍ ក៏បាន (ព.ពុ.)។”

៤៣

(ម.ព. មហាភិនិស្ក្រម)។

៤៤

(ម.ព. មហាភិនិស្ក្រម)។

៤៥

(ម.ព. ភូតរូប)។

៤៦

ផ្លូវធំ។

៤៧

(ម.ព. មហាមាត្រ)។

៤៨

មិត្រធំ, មិត្រប្រសើរ, មិត្រខ្ពង់ខ្ពស់ (ក្នុងសម័យបុរាណច្រើនប្រើចំពោះក្សត្រិយ៍ដែលជាមិត្រនឹងក្សត្រិយ៍ប្រទេសដទៃ;)។

៤៩

អ្នកប្រាជ្ញធំ; ព្រះសព្វញ្ញុពុទ្ធ។

៥០

យញ្ញធំ, ការបូជាធំ (ច្រើនប្រើខាងលទ្ធិព្រាហ្មណ) :

ឧទាហរណ៍

“ធ្វើមហាយញ្ញ។”

៥១

យុគធំ គឺកាលឬសម័យដែលយូរអង្វែងគ្រប់ចំនួនយុគទាំង ៤; តាមលទ្ធិបុរាណថា កាលវែងចំនួនបួនលានបីសែនពីរហ្មឺន (៤.៣២០.០០០) ឆ្នាំមនុស្សលោក។

៥២

ចម្បាំងធំ, មហាសង្គ្រាម (ហៅថា មហាយុទ្ធនា ក៏បាន)។

៥៣

ព្រៃធំ, មហាវ័ន, ព្រហាវ័ន (ព.កា.)។

៥៤

(ម.ព. មហារញ្ញ)។

៥៥

រពឹសណាស់។

៥៦

(ម.ព. មហាឥសី)។

៥៧

អានុភាពនៃស្ដេចធំ។

៥៨

វេលាអធ្រាត្រ (ព.កា.)។

៥៩

លាភធំ, ការបានផលយ៉ាងធំ។

៦០

ដែលមានលោភធំ, ដែលមានសេចក្ដីជំពាក់ចិត្តខ្លាំង។

៦១

លោភយ៉ាងធំ, លោភខ្លាំង, សេចក្ដីជំពាក់ចិត្តខ្លាំង។

៦២

ល្មោភក្រៃពេក, ល្មោភខ្លាំង។

៦៣

លំបាកខ្លាំង។

៦៤

ឋានន្តរសម្រាប់បព្វជិតក្នុងកម្ពុជរដ្ឋ ទីរាជាគណៈរឿនហ្លួង, មានមុខងារជាភត្តុទ្ទេសក៍ក្នុងព្រះរាជនិមន្តន៍និងការប្រិតប្រៀបព្រះភិក្ខុសង្ឃឱ្យមានសណ្ដាប់ធ្នាប់រៀបរយ :

ឧទាហរណ៍

“ព្រះមហាវិមលធម្ម (ជាគូគ្នានឹង ព្រះមហាព្រហ្មមុនី)។”

៦៥

វត្តធំ; កុដិធំ។ ខ្មែរប្រើពាក្យនេះសំដៅចំពោះតែរោងឧបោសថធំៗ ក្នុងវត្តនីមួយៗ។

៦៦

ព្យាយាមធំ, សេចក្ដីប្រឹងប្រែងខ្លាំង គឺព្យាយាមធ្វើពុំមានឈប់ ...។

៦៧

ព្រៃធំ។

៦៨

សក្ការៈធំឬច្រើន។

៦៩

ចម្បាំងធំ។

៧០

សត្រូវធំ។

៧១

ការមកជួបជុំគ្នាច្រើន, ការប្រជុំគ្នាយ៉ាងធំ។

៧២

ព្រះនាមប្រថមក្សត្រិយ៍ក្នុងខាងដើមនៃភទ្រកល្បនេះ :

ឧទាហរណ៍

“ព្រះបាទមហាសម្មតរាជ។”

៧៣

(ម.ព. សារីបុត្ត)។

៧៤

សាលាធំ។

៧៥

(ម.ព. មហាសាវក)។

៧៦

សេដ្ឋីធំ។

៧៧

(ម.ព. មហាសេវ័ក)។

៧៨

សេវ័កធំឬសេវកាមាត្យធំ។

៧៩

ឈ្មោះនរកអវីចីធំ។

៨០

អំណត់ខ្លាំង, ដែលអត់ឃ្លានខ្លាំងណាស់ ឬដែលប៉ិនអត់ទ្រាំពេក។

៨១

ឋានន្តរស័ក្ដិសម្រាប់បព្វជិតដែលដេញប្រយោគព្រះបរិយត្តិធម៌បាន គឺភិក្ខុឬសាមណេរដែលប្រឡងវិធីប្រែបាលីក្នុងសន្និបាតនៃមេប្រយោគមួយក្រុមជាអ្នកពិនិត្យ, អាចប្រែរួចមិនទើសទាក់, ហើយមានរាជានុញ្ញាតតាំងកំណត់ពីត្រឹមថ្នាក់ ៣ប្រយោគឡើងទៅ, ហៅថា មហា ៣ប្រយោគ, មហា៤ប្រយោគ។ល។ ហៅយ៉ាងខ្លីត្រឹមតែ មហា ភ្ជាប់ជាខាងដើមនៃបកតិនាមរបស់បព្វជិតនោះ (ឋានន្តរនេះតាំងតាមលំអានបវេណីនៃពាក្យ មហា ដែលជាគុណបទនៃបកតិនាមរបស់ព្រះថេរ ទាំងឡាយអំពីបុរាណ ដូចយ៉ាង ព្រះមហា សារីបុត្ត, ព្រះមហា មោគ្គល្លាន, ព្រះមហា កស្សប, ព្រះមហា អានន្ទ ជាដើមនោះឯង)។

៨២

បុរសដែលគេសន្មតឱ្យជាអ្នកស្ដីទី មហាទេព ឬ មហាមន្ត្រី ក្នុងវេលាធ្វើមង្គលការអាពាហ៍ពិពាហ៍, ជាអ្នកនិយាយការគ្រប់ជំពូកជាមួយនឹងពួកមេបា; ហៅកាត់ពាក្យខ្លីត្រឹមតែ មហា ឬ អ្នកមហា ជាគូនឹងស្ត្រីជា អ្នកផ្លូវ, ជួនកាលហៅរួមថា អ្នកផ្លូវចៅមហា។

៨៣

(ម.ព. ម្ហា)។

ចំណាំការប្រើប្រាស់

(ម.ព. នាគ{¥¥}១{££} ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ. មហត៑, មហន៑្ត; បា. មហន្ត > មហា)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់