វចនានុក្រមខ្មែរវចនានុក្រម
“យូហឺ” ជាអក្ខរាវិរុទ្ធឆ្លាស់។ អត្ថន័យខាងក្រោមជារបស់ពាក្យ មឹក។
មឹក
នាម· noun [មឹក]មកពីភាសាយួន
Learner aid: noun · [មឹក] — From Vietnameseសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ឈ្មោះត្រីសមុទ្រមួយប្រភេទ រាងសំប៉ែតមានពុកមាត់ច្រើន អាចម៍វាមានសម្បុរខ្មៅរលើប ធ្វើជាទឹកខ្មៅសរសេរបាន; ត្រីនេះចិនហៅ យៀវហ៊ឺ, ខ្មែរហៅក្លាយជា យូហ៊ឺ; សៀមសរសេរ ហ្មឹក "ទឹកខ្មៅ; ត្រីមឹក"; ខ្មែរស្រុកខ្លះហៅទឹកខ្មៅថា ទឹកមឹក ក៏មាន, ហៅជាប់តាមទម្លាប់ពីក្នុងសម័យបុរាណ ដែលអ្នកខ្លះយកអាចម៍ត្រីមឹកមករម្ងាស់ធ្វើជាទឹកខ្មៅ។
អក្ខរាវិរុទ្ធឆ្លាស់៖យូហឺ
