វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អាចរិយ

នាម· noun [អា-ចៈ-រ៉ិ-យ៉ៈ]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: noun · [អា-ចៈ-រ៉ិ-យ៉ៈ] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

អ្នកប្រដៅឬហាត់មារយាទ; អ្នកប្រព្រឹត្តល្អ, អ្នកកាន់ត្រឹមត្រូវ, អ្នកត្រឹមត្រូវ; អ្នកដែលសិស្សត្រូវគោរព, អ្នកធ្វើប្រយោជន៍ដល់សិស្ស, អ្នកបង្រៀនចំណេះគេ, គ្រូ, គ្រូបង្រៀន។

អក្ខរាវិរុទ្ធឆ្លាស់៖អាចរិយុ—អាចរិយោ—អាចរិយ—
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១៩ ន័យ
១

អ្នកប្រដៅឬហាត់មារយាទ; អ្នកប្រព្រឹត្តល្អ, អ្នកកាន់ត្រឹមត្រូវ, អ្នកត្រឹមត្រូវ; អ្នកដែលសិស្សត្រូវគោរព, អ្នកធ្វើប្រយោជន៍ដល់សិស្ស, អ្នកបង្រៀនចំណេះគេ, គ្រូ, គ្រូបង្រៀន។

២

អ្នកដែលល្មមធ្វើជាគ្រូគេបាន។

៣

(ព.វិ.) ភិក្ខុដែលមានវស្សានិងចំណេះវិជ្ជាល្មមធ្វើជាគ្រូគេបាន (តាមពុទ្ធានុញ្ញាត)។

៤

អ្នកដឹងគុណគ្រូ។

៥

ការគោរពគ្រូ :

ឧទាហរណ៍

“ពួកសិស្សត្រូវមានអាចរិយគារវៈគ្រប់វេលារៀន។”

៦

(ម.ព. អាចរិយគារវៈ)។

៧

អាចារ្យតៗគ្នាមក, អាចារ្យច្រើនតំណ :

ឧទាហរណ៍

“លទ្ធិរបស់អាចរិយបរម្បរា។”

៨

អ្នកបូជាអាចារ្យ គឺអ្នកដែលមិនភ្លេចគុណគ្រូ ហើយតែងតែបាននេះបាននោះ យកទៅប្រគេនឬជូនគ្រូជាញឹកញយ។

៩

(ម.ព. អាចរិយបូជក)។

១០

ការប្រគេនឬជូនអ្វីៗដល់គ្រូ; គ្រឿងបូជាអាចារ្យ។

១១

(ម.ព. អាចរិយបូជក)។

១២

អាចារ្យដែលជាប្រធានឬជាប្រមុខរបស់អាចារ្យ គឺអាចារ្យរបស់អាចារ្យឬគ្រូរបស់គ្រូ :

ឧទាហរណ៍

“ឱវាទនេះជារបស់អាចរិយប្បាចារ្យច្រើនតំណមកហើយ។”

១៣

ទំនាយគ្រូ។

១៤

ចំណែកដែលត្រូវបានអាចារ្យ, រង្វាន់គ្រូ។

១៥

ភាពនៃអាចារ្យ, បែបភាពឬបែបបទរបស់អាចារ្យ ឬសម្រាប់អាចារ្យ។

១៦

វត្តប្រតិបត្តិដែលសិស្សត្រូវធ្វើចំពោះគ្រូ។

១៧

វាទៈរបស់អាចារ្យ :

ឧទាហរណ៍

“ធម៌វិន័យខាងពួកពុទ្ធសាសនិកជនមហាយានិកជា "អាចរិយវាទ" (ព្រោះប្រកាន់តាមវាទៈនៃអាចារ្យរបស់ខ្លួនៗ), ខាងហីនយានិកជា "ថេរវាទ" (ព្រោះប្រកាន់តាមបែបបឋមសង្គាយនា)។”

១៨

អាចារ្យនិងឧបជ្ឈាយ៍។

១៩

ឱវាទនៃអាចារ្យ, ដំបូន្មានគ្រូ។

ចំណាំការប្រើប្រាស់

(ម.ព. អាចារ្យ ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា.សំ. អាចាយ៌, ខ្មែរសរសេរសម្រួលជា អាចារ្យ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់