វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អារឹស

គុណនាម· adjective [អា-រ៉ឹស]មកពីភាសាសំស្ក្រឹត

Learner aid: adjective · [អា-រ៉ឹស] — From Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ដែលមិនគង់កូន, ដែលមានកូនពុំគង់ គឺដែលមានកូនច្រើនដងដែរ ប៉ុន្តែមិនគង់ គ្រាន់តែកើតមកនៅមិនបានយូរប៉ុន្មាន ចេះតែស្លាប់ឬគ្រាន់តែកើតមកស្លាប់ភ្លាមៗ :

អក្ខរាវិរុទ្ធឆ្លាស់៖អារឹះ
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

ដែលមិនគង់កូន, ដែលមានកូនពុំគង់ គឺដែលមានកូនច្រើនដងដែរ ប៉ុន្តែមិនគង់ គ្រាន់តែកើតមកនៅមិនបានយូរប៉ុន្មាន ចេះតែស្លាប់ឬគ្រាន់តែកើតមកស្លាប់ភ្លាមៗ :

ឧទាហរណ៍

“មនុស្សអារឹសកូន។”

២

កូនរបស់អ្នកនុះឯងដែលតាំងពីកើតឡើង ចេះតែឈឺស្គមប៉ផ្ដឺតប៉ផ្ដក់ស្ទើររស់ស្ទើរស្លាប់ក៏ហៅ អារឹស ដែរ :

ឧទាហរណ៍

“កូនអារឹស។”

៣

ឈ្មោះពិធីអបទេសមួយយ៉ាងធ្វើឧបកិច្ចដើម្បីឱ្យកូនអារឹសមានអាយុជីវិតរស់នៅបានយឺនយូរតទៅ (តាមតម្រាសៃយ)។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត

From Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (សំ. អរិឞ "រោគ, ជំងឺ")

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់