វចនានុក្រមខ្មែរវចនានុក្រម
អាសាឍ
នាម· noun [អា-សាត]មកពីភាសាសំស្ក្រឹត និងបាលី
Learner aid: noun · [អា-សាត] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ឈ្មោះខែទី ៨តាមចន្ទគតិ មាន ៣០ថ្ងៃ :
Learner aid: noun · [អា-សាត] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ឈ្មោះខែទី ៨តាមចន្ទគតិ មាន ៣០ថ្ងៃ :
ឈ្មោះខែទី ៨តាមចន្ទគតិ មាន ៣០ថ្ងៃ :
“ខែអាសាឍ។”
ឈ្មោះនក្សត្រឫក្សមានសណ្ឋានស្រដៀងនឹងឈើច្រត់, មាន ២យ៉ាងគឺ បុញ្វសាឍ ឬ បុញ្វសាឡ្ហ "ផ្កាយអាសាឍមុន" (ផ្កាយទី ១៨), ឧត្តរាសាឍ ឬ ឧត្តរាសាឡ្ហ "ផ្កាយអាសាឍក្រោយ" (ផ្កាយទី ១៩), រួមនក្សត្រឫក្សទាំង ២នេះហៅថាអាសាឍា ឬ អាសាឡ្ហា។
(ប្រើក្លាយជា អាសាធ ក៏មាន; ហៅ អាសាឍមាសឬអាសាឡ្ហមាស ក៏បាន "ខែអាសាឍ"។ បើឆ្នាំដែលមានលើកខែ តាមអំណាចចន្ទគតិ ត្រូវលើកត្រង់ខែអាសាឍនេះឱ្យជាពីរខែ, ខែអាសាឍមុនហៅ បឋមាសាឍឬប្រថមាសាឍ "អាសាឍទី ១", ខែអាសាឍក្រោយហៅ ទុតិយាសាឍឬទ្វិតីយាសាឍ "អាសាឍទី២"; មាន ៣០ ថ្ងៃដូចគ្នាទាំងពីរខែ)។
មកពីភាសាសំស្ក្រឹត និងបាលី
From Sanskrit and Pali.
ប្រភពក្នុងវចនានុក្រម៖ (សំ. អាឞាឍ; បា. អាសាឡ្ហ)