អាស្រ័យ
Learner aid: noun · [អា-ស្រៃ] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ទីតាំង; ទីសម្នាក់, ទីនៅ, ទីជ្រក; ទីពឹងពាក់, ទីពំនាក់។

ពឹងពាក់, ជ្រកកោន, ប្រព្រឹត្តទៅបានដោយសារ :
“បុត្រអាស្រ័យមាតាបិតា; សិស្សអាស្រ័យគ្រូ; ខ្ញុំរកប្រាក់បានអាស្រ័យកម្លាំងរែកសែង។”
នៅ, សម្នាក់ ឬសំចតនៅ, សម្រាកនៅ :
“ខ្ញុំមកអាស្រ័យផ្ទះអ្នក៣ដងនេះហើយ។”
ដេក :
“យប់ជ្រៅណាស់ហើយ នាំគ្នាអាស្រ័យដំណេកទៅ!”
បរិភោគភោជនាហារ :
“ឯងរាល់គ្នា ចាំអីក៏មិនអាស្រ័យបាយពីថ្ងៃពីភ្លឺឱ្យហើយទៅ!”
ជួយគ្នាឬពឹងពាក់គ្នាទៅវិញទៅមក :
“ខ្ញុំអាស្រ័យអ្នកៗអាស្រ័យខ្ញុំ។”
ព្រោះ, ព្រោះតែ, ព្រោះហេតុតែ, ដោយសារ, ដោយសារតែ :
“វារិជាតមានឈូកនិងព្រលិតជាដើម ដុះលូតលាស់អាស្រ័យទឹកនិងភក់។ល។”
ដូច្នេះហើយ ព្រោះហេតុនេះ ដោយមូលហេតុនេះ :
“អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបជាព័ត៌មាន។”
មកពីភាសាសំស្ក្រឹត និងបាលី
From Sanskrit and Pali.
ប្រភពក្នុងវចនានុក្រម៖ (សំ. អាឝ្រយ ឬជា អាឝយ មានសេចក្ដីស្រដៀងគ្នា; បា. អាសយ)