វចនា.
វចនានុក្រមខ្មែរវចនានុក្រម

អឺយ

ឧទានសព្ទ· interjection [អឺយ]

Learner aid: interjection · [អឺយ]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ពាក្យសម្រាប់កែមស៊ែម ប្រើក្នុងកាព្យឬសម្រាប់ស្រែកបង្អូសសំឡេងឱ្យវែងរលាក់រលែកតាមលំនាំបទប្រើក្នុងខាងដើមសង្កាត់ចម្រៀង, ប្រើក្នុងខាងចុងចប់; ប្រើសំឡេងខ្ពស់ជា អឺ៎យ ក៏មាន តាមលំនាំសំឡេងដែលត្រូវប្រើ។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

ពាក្យសម្រាប់កែមស៊ែម ប្រើក្នុងកាព្យឬសម្រាប់ស្រែកបង្អូសសំឡេងឱ្យវែងរលាក់រលែកតាមលំនាំបទប្រើក្នុងខាងដើមសង្កាត់ចម្រៀង, ប្រើក្នុងខាងចុងចប់; ប្រើសំឡេងខ្ពស់ជា អឺ៎យ ក៏មាន តាមលំនាំសំឡេងដែលត្រូវប្រើ។

២

(ព.ប្រ.) ទើបតែនឹងផ្ដើមនិយាយ, តាំងផ្ដើមថា, ចេញថា :

ឧទាហរណ៍

“គ្រាន់តែអឺយឡើងគេអាចដឹងបានថាចេះឬល្ងង់ទៅហើយ។”

ចំណាំការប្រើប្រាស់

(គួរប្រយ័ត្នក្នុងការប្រើពាក្យ អឺយ និងពាក្យ អើយ អ្ហើយ ក្នុងកាព្យនិងចម្រៀង, គឺកុំថា អឺយ ជាអើយឬអើយ ជា អឺយ ឡើយ, ដូចជាកាព្យថា បងអើយម្ដេចឡើយក៏មិនស្ដី ...ត្រូវថា បងអ្ហើយ ឬបងង៉ើយ ទើបចួនគ្នានឹង ឡើយ, កុំថា បងអឺយ ដែលត្រូវចួនគ្នានឹង ឡឺយ, ទៅវិញ កាព្យមានពាក្យ អើយ អ្ហើយ ថា ឱលោកតាអើយ សុំកុំឆ្លងឆ្លើយ ទៅរកវាអី ព្រោះវាកោងកាច កំណាចអប្រីយ៍ ក្រោយកុំស្រដី ទៅរកវាទៀត។ ត្រូវថា តាអ្ហើយ កុំថា តាអឺយ ឬតារ៉ើយ កាព្យប្រើពាក្យ អឺយ ខាងចុងចប់ថា កាព្យនេះប្រែចេញពីបាលី ខ្ញុំរាយសេចក្ដីតាមជើងកាព្យ ឱ្យចាប់ចួនគ្នាជាដរាប រាបសាចែងចប់ប៉ុណ្ណេះអឺយ។ ដូចគ្នានឹង ...ប៉ុណ្ណេះឯង ឬប៉ុណ្ណេះហោង ឬក៏ ប៉ុណ្ណេះហើយ ដែរ។ ពាក្យ អឺយ នេះជួនកាលប្រើសំឡេងថា អ្ហឺយ ក៏មាន សម្រាប់ស្រែកហៅគ្នាពីចម្ងាយ, ដូចជា បងអឺយ! អឺះបង! បងឆ្លើយថា អឺះ! បើស្រែកហៅបង្អូសសំឡេងខ្ពស់វែង ត្រូវសរសេរជា អឺ៎៎យ, អឺ៎៎ះ ក៏បាន។ ម.ព. អឺះ, អ៊ឺះ, អើយ ផង)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់